លោក ហេង វិសាល Influencer ដ៏ល្បីល្បាញប្រចាំប្រទេសបានគោរពកោតសរសើរយ៉ាងខ្លាំងទៅកាន់តារាចម្រៀង លីម តិចម៉េង ម្ចាស់ពានលំដាប់ពិភពលោកដោយបានលើកឡើងថា តិចម៉េង ជាមនុស្សមានភាពស្មោះត្រង់ ដឹងគុណ មានភាពសាមញ្ញា និង គុណធម៌។ ការសរសើរនេះបន្ទាប់ពី តិចម៉េង និយាយថាតម្លៃពិតរបស់លោកមិនមែនស្ថិតទៅលើសម្ភារៈនិយមនោះទេតែគឺជាគុណធម៌ជីវិត។No photo description available.

កាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៤ តារាចម្រៀង លីម តិចម៉េង បានបង្ហោះរូបពីរសន្លឹកនៅលើបណ្តាញសង្គមភ្ជាប់ជាមួយការរៀបរាប់ពីរឿងរ៉ាវដែលលោកជិះកង់បីទៅផ្ទះ ត្រូវបានអ្នកមួយចំនួនឃើញហើយសើច និងពោលអាណិតលោកព្រោះជាតារាល្បីជិះកង់បីទៅវិញ។May be an image of 1 person and bangs

តារាចម្រៀងពន្លកថ្មីរូបនេះបានសរសេរថា មានបងប្អូនយើងច្រើនឃើញលោកជិះកង់បីទៅផ្ទះស្រាប់តែពួកគាត់សើចបែរមុខចេញហើយទើបសួរលោកថា ហេតុអ្វីមិនជិះឡាន លោកឆ្លើយថាឡានលោកនៅដាក់ធ្វើមិនទាន់ហើយ។ ពួកគាត់សួរបន្តទៀតថា ហេតុអ្វីមិនខ្ចីឡានភិទិ រឺ បងប្អូនTop4 យកមកជិះសិនព្រោះយើងតារាល្បី ដោយលោកឆ្លើយថា នោះមិនមែនជារឿងចាំបាច់សម្រាប់លោកទេ។ តិចម៉េង ថាសំណួរនេះលោកទទួលបាននៅលើផ្លូវ ៣៧១ ដោយពូម្ចាស់កង់បីបើកភ្នែកធំៗមើលមុខលោក អាណិតលោក។No photo description available.

ការទទួលបានក្តីអាណិតនេះដែរ តិចម៉េង ប្រាប់គាត់វិញថា អ្នកដែលគួរឱ្យអាណិតគឺពួកគាត់ទៅវិញទេ មិនមែនលោកទេ ព្រោះតម្លៃពិតប្រាកដដែលលោកមានគឺមិនមែនស្ថិតលើរបស់ថ្លៃៗណាមួយដែលលោកមាននោះទេ លោកបានស្កប់ស្កល់ចំពោះខ្លួនឯងរួចទៅហើយ អ្វីដែលមានតម្លៃសម្រាប់លោកគឺគុណធម៌។No photo description available.

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤រូបនេះ បានលើកឡើងចុងក្រោយដែរថា រឿងរ៉ាវជាច្រើនដែលលោកបានជួបផ្ទាល់បានបញ្ជាក់ប្រាប់លោកថា សីលធម៌ គុណធម៌ ការយល់ដឹងរបស់បងប្អូនខ្មែរយើងមួយចំនួននៅមានភាពទន់ខ្សោយ គួរឱ្យសង្វេគ ត្រូវចេះស្កប់ស្កល់ យល់ពីតម្លៃពិតនៃពាក្យថាមនុស្ស ទើបអាចធ្វើជាមនុស្សបាន។No photo description available.

ការលើកឡើងរបស់ លីម តិចម៉េង ទៅលើតម្លៃពិតរបស់មនុស្សមិនមែនស្ថិតនៅលើសម្ភារៈនិយមតែជាគុណធម៌នេះដែរលោក ហេង វិសាល Influencer ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានចែករំលែកខ្លឹមសាររបស់ លីម តិចម៉េង ភ្ជាប់ជាមួយនឹងការកោតសរសើរថា «លោកស្រឡាញ់និងគោរព តិចម៉េង ខ្លាំងណាស់កោតសរសើរនៅភាពស្មោះត្រង់ ដឹងគុណ ភាពសាមញ្ញ និងគុណធម៌របស់គាត់។ ដោយក្តីគោរព »។No photo description available.

គួរបញ្ជាក់ថា លីម តិមម៉េង ជារឿយៗត្រូវបានមហាជន អ្នកក្នុងចង្កោមសិល្បៈ កោតសរសើរពីលោកជាមនុស្សមានគុណធម៌ក្នុងខ្លួន ការគោរពដឹងគុណគេជានិច្ច មិនធ្វើខ្លួនឡូយឆាយផ្តោតទៅលើសម្ភារៈជ្រុលពេកនោះទេ ដោយចាប់តាំងពីក្លាយជាម្ចាស់ពានខិតខំសន្សំប្រាក់កាសពីការងារបានទិញរថយន្តទុកជិះទៅបំពេញការងារ និងបានទិញផ្ទះជារបស់ខ្លួនសមល្មមរស់នៅជុំគ្រួសារយ៉ាងមានក្តីសុខ៕