«ពិធីបុណ្យពិព័ណ៌ព្រិលទឹកកកអន្តរជាតិហាប៊ីន» គឺជាពិធីមួយនៅក្នុងចំណោមការការពិព័ណ៌ព្រិលទឹកកកកំពូលៗទាំង៤របស់ពិភពលោក ដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅឯទីក្រុងហាប៊ីន ប្រទេសចិន។

ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ១៩៦៣ មកម្លេះ។ ប៉ុន្តែវាត្រូវបានផ្អាកមួយរយៈក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ ប៉ុន្តែក៏ត្រូវបានប្រារព្ធឡើងវិញនៅក្នុងឆ្នាំ ១៩៨៥ នឹងបន្តរហូតមកដល់បច្ចុប្បន្ន។ ជាប្រពៃណី ពិធីពិព័ណ៌ទឹកកកនិងព្រិលអន្តរជាតិហាប៊ីននេះ នឹងបើកឲ្យដំណើរការនៅចន្លោះថ្ងៃទី ២០ ខែធ្នូ រហូតដល់ចុងខែកុម្ភៈ ដែលការបើកជាផ្លូវការនៃពិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ៥ ខែមករា ជារៀងរាល់ឆ្នាំ។Step Inside Winter's Most Spectacular Wonderland at the Harbin Ice and Snow  Festival in Northeast China | Travel| Smithsonian Magazine

ពិធីពិព័ណ៌ព្រិលទឹកកដ៏ធំរបស់ប្រទេសចិននេះ គឺរួមមានសកម្មភាពនិងព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា ប្រារព្ធពិធីបុណ្យទឹកកកនិងព្រិលដ៏ចំណាស់ ការប្រកួតចម្លាក់ទឹកកកអន្តរជាតិ ការបង្ហាញគោមទឹកកក ការជិះទូកលើទឹកកក ការជិះស្គីលើទឹកកក ការជិះស្គីល្បឿនលឿន កីឡាបាល់ទាត់ទឹកកក ព្រមជាមួយនឹងការស្ទូចត្រី ការហែលទឹក ការបង្ហាញសិល្បៈភាពយន្តទឹកកកនិងព្រិល ការតាំងពិពណ៌គំនូរនិងរូបថត ចម្រៀងប្រជាប្រិយ និងការសម្តែងរបាំ ពិធីមង្គលការលើទឹកកក ពិព័រណ៍ពាណិជ្ជកម្ម និងព្រឹត្តិការណ៍កីឡាជាតិនិងអន្តរជាតិគ្រប់ប្រភេទ។ល។Harbin Ice and Snow World to open on Dec. 18

រយៈពេលជាច្រើនឆ្នាំមកនេះ វិមានចម្លាក់ទឹកកកនិងព្រិលហាប៊ីនរបស់ប្រទេសចិននេះ បានក្លាយជាគោលដៅទេសចរណ៍រដូវរងាដ៏ពេញនិយមបំផុតរបស់ពិភពលោក និងឋានសួគ៌របស់អ្នកថតរូប។ ដោយនៅចន្លោះខែធ្នូ ដល់ ខែកុម្ភៈ អ្នកទេសចររាប់ពាន់នាក់បានសម្រុកទៅទីក្រុងនេះសម្រាប់វិស្សមកាលរដូវរងា ថ្ងៃឈប់សម្រាកគ្រួសារ ឬក្រេបទឹកឃ្មុំ។Economy&Life | Ice and Snow World to open in NE China's Harbin -Xinhua

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យព្រិលទឹកកកំពូលទាំង ៤ នៅលើពិភពលោកនេះរួមាន៖ ១. ពិធីបុណ្យពិព័ណ៌ទឹកកកនិងព្រិលហាប៊ីន (ប្រទេសចិន) ២.ពិធីបុណ្យព្រិល Sapporo (ប្រទេសជប៉ុន) ៣.ពិធីបុណ្យរដូវរងាទីក្រុង Quebec (ប្រទេសកាណាដា) និង ៤.ពិធីបុណ្យជិះស្គីទឹកកករបស់(ប្រទេសន័រវេស)៕