បន្ទាប់ពីបេក្ខនារី ព្រះកាយច័ន្ទ បានបង្ហោះសារអះអាងថានឹងមិនទៅប្រកួតកម្មវិធីផ្សេងឡើយក្រៅពីឆាក Miss Grand International ដែលនាំឱ្យមានមតិវែកញែកយ៉ាងច្រើនខណៈអ្នកខ្លះថាចាំប្រកួតថ្នាក់រាជធានី/ខេត្ត ជាប់សិនទៅចាំនិយាយ។ ស្របពេលកំពុងផ្ទុះកក្រើកសំណេររបស់ ព្រះកាយច័ន្ទ ស្រាប់តែ សៃហ្វុន លំដាប់រងទី១បវរកញ្ញាចក្រវាលកម្ពុជា២០២៣ ចេញមកបង្ហោះសារដាស់តឿន បេក្ខភាពកំពុងប្រកួត និងអ្នកមានបំណងប្រកួតបវរកញ្ញាកុំបង្ហោះសារអ្វីផ្តេសផ្តាសជៀសវាងមានបញ្ហាដល់ការប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUMaKNtiVaHH6-Ltp4z-QYNE_VMz_lYs_OzzWV0NRxgaJ7x_HbuCFkNaHAVPdp1XTS4huLfzKZjFCRY5MGAyG3uBkhZp05p0Z0pmsBVygpK3v23X1IOQQs2zZh6bGU1G6fvSs8OwCjUoGBMngZgXxNi0SA2K-JI1fVgjD6X8HXXY0hYBeZDaFkBZT7OQ/s1776/395595659_621273900205794_8461132282887020824_n.jpg

នៅរសៀលថ្ងៃទី១១ មករា សៃហ្វុន លំដាប់រងទី១ Miss universe Cambodia 2023 បានចេញមកបង្ហោះសារដាស់តឿនស្មារតីបេក្ខភាពបវរកញ្ញាឱ្យមានការប្រុងប្រយ័ត្នកុំបង្ហោះសារផ្តេសផ្តាសព្រោះអាចនាំមានបញ្ហាដល់ការប្រកួត។ សំណេររបស់ សៃហ្វុន បានលើកឡើងថា «បងៗអូនៗដែលមានបំណងចង់ចូលប្រកួតនៅក្នុងវិស័យបវរកញ្ញាឬក៏បេក្ខភាពស្ថិតនៅក្នុងការប្រកួតក្តី ចូរកុំផុសអ្វីផ្ដេសផ្ដាសជៀសវាងមានបញ្ហាដល់ការប្រកួតបំណងល្អពីនាងខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6rwyLeRD-SiN9xzqbuUH2LJzQveNylZenIiJX7OpgLnYkjXklC3XBFEyxRoOq1P1cIKYp4wPFbIMCHHWcfn7VaWFg-rGVfx6mRNmXVtjvhUmgDHaGtAwnI9HHq9H6Ei3xjfIjFJ7CaerJ86NsIbNUmbzaNQspEkSl_GC7oljUiD0EvlOjxcKc6JvtuBc/s1440/404529871_846915664109985_1103613838929291546_n%20(2).jpg

ការបង្ហោះសារនេះដែរទោះបីជាមិនសម្តៅចំឈ្មោះ ប៉ុន្តែជាសារដាស់តឿនដោយបំណងល្អពី សៃហ្វុន ទៅលើអ្នកជំនាន់ក្រោយលើវិស័យបវរកញ្ញាស្របពេលនាងគឺបានដើរផ្លូវនេះមុនទាំងធ្លាប់តំណាងប្រទេសកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិ Miss International Queen 2022។ ការបង្ហោះរបស់ សៃហ្វុន ស្របពេល ព្រះកាយច័ន្ទ បានបង្ហោះសំណេររបស់ខ្លួនមួយនៅលើបណ្តាញសង្គមដែលអះអាងថាមិនចូលប្រកួតកម្មវិធីណាផ្សេងក្រៅពីឆាក Miss Grand International។ «នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ។ អរគុណដែលបងប្អូនគាំទ្រ ខ្ញុំនឹងមិនធ្វើឱ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា »។ នេះជាសំណេររបស់ ព្រះកាយច័ន្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhTiHNWFQsJDScyq5VsBzBkhx7qRBaA8bfl7x1Z3hPDtTxfN264Uadk6WEfjJTdjdkGTrVp7NTqWF-ir3V7ZpdU6cwBdAzdNkhqlXUxd6g5aEMNYl7D_sgepf8CtWfaivlYvYOuOrmy3LMEuzh85hLK-DpSieg4qCQVPh3742tfLJz6bhqp9WrGy0GRzU/s2048/406228935_637455285254322_1952561881249795564_n.jpg

គួរបញ្ជាក់ថា នាថ្មីៗនេះផងដែរតាមរយៈផេកអ្នកគាំទ្របវរកញ្ញាបានបង្ហើបដំណឹងថាកម្មវិធី Miss Grand Cambodia 2024 ដែលមានលោកស្រី អ៊ឹម សុគន្ធា ដឹកនាំក្នុងឆ្នាំទី២ គ្រោងនឹងបញ្ជូនលំដាប់រងទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធីបវរកញ្ញាផ្សេងទៀតក្រៅពីជ័យលាភីឯកប្រកួតលើឆាក Miss Grand International មិនទុកតំណែងរងចោលដូចឆ្នាំ២០២៣ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Zm-cGI890jy5_wny03XBi0iBNMdvblNfJqEMyoocVqk6DhorzH_nfyXKb5L_skyadYryu9P5Qk_EpjV_jSgRH89d-ceCLLwm6x9zxNST9ETrNLuxfPqunMiCPtNgz7Ijzv93uXN8S_xs-eU9SpZWaHfFUn1DHW8kvVwkVk4rqLQqgYB0EdEaWO1Na0c/s1800/412634380_18317174221137812_7275932445138450693_n%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKPc7mQyLPTzEbK8loXwctZXoycj8vVgB8KFs2ZhqE7iO-rf7WPeeAA81krxcj-s47Lj1llywqF33qHWlSRQdfMzVipOGrfu-AmiDaiCjvFkXp7IVcVaZSKaFgd5KKEq7gcbcxNH71W9ii2Xvm9DbpQu717lnFpPaZDHt2kOBb-uNqvSSBJkg4QqWeMpU/s753/1.PNG