បរទេស៖ មន្ត្រីនៃទីក្រុង Venice របស់ប្រទេសអ៊ីតាលី បានកំណត់ក្រុមអ្នកទស្សនាដែលចូលមកលេងតំបន់នេះមិនលើសពី ២៥ នាក់ ដោយហាមប្រាមការប្រើប្រាស់ឧបករណ៍បំពងសំឡេង និងហាមអ្នកទស្សនាមិនឱ្យឈប់នៅលើផ្លូវតូចចង្អៀត និងនៅលើស្ពាន ក្នុងគោលបំណងលើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព និងធានាសុវត្ថិភាព ក៏ដូចជាការពារទីក្រុងពីសំឡេងរំខាននានា។Venice to ban large tourist groups and loudspeakers

យោងតាមប្រភពព័ត៌មាន dw.com ដែលបានចុះផ្សាយនៅថ្ងៃទី២ ខែមករាថា ទីក្រុង Venice បានប្រកាសបទប្បញ្ញត្តិថ្មីដែលនឹងចូលជាធរមានចាប់ពីខែមិថុនាឆ្នាំ ២០២៤ ដើម្បីកំណត់សកម្មភាពទេសចរណ៍បន្ថែមទៀតនៅក្នុងទីក្រុងដែលមានមនុស្សច្រើនលើសលប់នេះ។ ដូច្នេះទីតាំងដែលបទប្បញ្ញត្តិថ្មីអនុវត្តគឺកណ្តាលទីក្រុង កោះ Murano, Burano និង Torcello ។Venice to Ban Large Tourist Groups and Loudspeakers - Open Jaw

នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមភ្ញៀវទេសចរដែលមកទស្សនាទីក្រុង Venice មិនត្រូវលើសពី ២៥ នាក់ឡើយ ដោយសារមន្ទីរ Venice បានកំណត់ក្រុមអ្នកទស្សនាតិចជាង ២៥ នាក់ក្នុងពេលតែមួយ។ ច្បាប់នេះក៏បានហាមឃាត់ឧបករណ៍បំពងសំឡេងដែលអាច “បង្កើតភាពច្របូកច្របល់ និងការរំខាន” នៅក្នុងដំណើរទេសចរណ៍ផងដែរ។ លើសពីនេះក្រុមអ្នកទេសចរក៏មិនត្រូវបានអនុញ្ញាតឱ្យឈប់នៅលើផ្លូវតូចចង្អៀត លើស្ពាន ឬនៅលើផ្លូវដើរដែរ។Venice to ban loudspeakers, large tourist groups to address overtourism

លោក Simone Venturini ទីប្រឹក្សានៃក្រុមប្រឹក្សាទេសចរណ៍បាននិយាយថា បច្ចុប្បន្នការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃក្របខណ្ឌកិច្ចអន្តរាគមន៍ដ៏ទូលំទូលាយដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទេសចរណ៍នៅទីក្រុង Venice ដោយបង្កើតតុល្យភាពកាន់តែប្រសើរឡើងរវាងតម្រូវការរបស់អ្នករស់នៅនិងអ្នកធ្វើដំណើរ។Italy: Venice bans large tourist groups and loudspeakers

ទីក្រុង Venice គឺជាទិសដៅដ៏ល្បីល្បាញមួយក្នុងប្រទេសអ៊ីតាលី នឹងជារាជធានីនៃតំបន់ Veneto។ បន្ថែមពីលើព្រែកជីកដ៏ល្បីល្បាញ ទីក្រុង Venice ក៏ទាក់ទាញអ្នកទេសចរជាមួយនឹងព្រះវិហារបុរាណរាប់រយ ប៉មជួង និងវិមានផងដែរ។ មុនពេលមានការរាតត្បាត ជារៀងរាល់ឆ្នាំទីក្រុងនេះបានស្វាគមន៍ភ្ញៀវទេសចរជាង ២៥ លាននាក់ ហើយតែងតែផ្ទុកលើសទម្ងន់ផងដែរ៕