ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ គេបានឃើញក្រុម Santa Claus មានចំនួនជិត៣០០នាក់មកចែកកាដូ និងជូនពរទៅកាន់អ្នកដំណើរនៅតាមផ្លូវ និងក្នុងហាងលក់ទំនិញនៅតំបន់ម៉ារូណូអ៊ូស៊ិ ដែលជាតំបន់អាជីវកម្ម និងទិញទំនិញដ៏ធំមួយនៅកណ្តាលទីក្រុងតូក្យូ ប្រទេសជប៉ុន ។/cloudfront-us-east-2.images.arcpublishing.com/reuters/U4GFA3ERGNNJHHNUJLJQBAI2OY.jpg)
ក្រុម Santa Claus ភាគច្រើន គឺជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុននៅតំបន់ក្បែៗនេះ ។ ពួកគេបានយកកាដូជាច្រើនមកចែកឱ្យអ្នកដំណើរនៅតាមផ្លូវ ដើម្បីបង្កើតក្តីសប្បាយរីករាយឡើងវិញ ក្រោយពីការរៀបចំកម្មវិធីជួបជុំមនុស្សម្នាបានធ្លាក់ចុះនៅប្រទេសជប៉ុន ដោយសារជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនាពេលកន្លងមក ។/cloudfront-us-east-2.images.arcpublishing.com/reuters/KN54F2FP45JERJWD7S5M5AWVHQ.jpg)
អ្នករៀបចំកម្មវិធីលើកឡើងថា នៅឆ្នាំ២០២៣ មានអ្នកចូលរួមសរុបចំនួន២៩៤នាក់ ដែលពួកគេមកពីក្រុមហ៊ុនចំនួន៤១ ។ ក្រុម Santa Claus មកចូលរួមក្នុងកម្មវិធីនេះ ត្រូវបានបែងចែកជា៣ក្រុម ដូចជា ៖
-ក្រុមទី១ ៖ ជាក្រុមចែកវត្ថុតូចៗសម្រាប់តុបតែងដើមគ្រិស្តម៉ាសនៅតាមហាងទំនិញ
-ក្រុមទី២ ៖ ជាក្រុមឈររង់ចាំស្វាគមន៍មនុស្សម្នានៅខាងក្រៅហាងទំនិញ និងថតរូបផងដែរ
-ក្រុមទី៣ ៖ ជាក្រុមនាំគ្នាជួយរើសសំរាមនៅតាមដងផ្លូវ និងសម្អាតទីធ្លា
អ្នកនាង យូរិកាក់ អៃសាវ៉ាក់ ជាបុគ្គលិកធ្វើការក្នុងក្រុមហ៊ុនមួយនៅក្បែរតំបន់នេះបញ្ជាក់ថា សេចក្តីស្រឡាញ់ក្នុងពិធីបុណ្យគ្រិស្តម៉ាសរបស់នាង គឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឱ្យនាងសម្រេចចិត្តមកចូលរួមក្នុងពិធីនេះ ។ អ្នកនាងនិយាយថា ៖ «ខ្ញុំចូលចិត្តពិធីបុណ្យគ្រិស្តម៉ាសណាស់ ហើយខ្ញុំគិតថា វាជាការល្អប្រសើរ ប្រសិនបើខ្ញុំបានចូលរួមសប្បាយរីករាយជាមួយអ្នករស់នៅក្នុងទីក្រុងនេះ» ៕
ប្រភព ៖ TNN World










