សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន ដែលកំពុងល្បីនៅលើបណ្តាញសង្គម ដោយសម្តេចមិនសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ។

នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ មានការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់សម្តេចធិបតីកាលពីដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតីបានបិទមិនឱ្យព្រះអង្គចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។

តាមពិតទៅ នៅក្នុងន័យនេះ សម្តេចធិបតីបានមានប្រសាសន៍ ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន ដែលកំពុងបំពុលសង្គមដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំដល់ការប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។

ត្រង់ចំណុចនេះ សូមសាធារណជន និងអ្នកលេងបណ្តាញសង្គមសូមកុំយល់ច្រឡំ អំពីប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ៕