តៃវ៉ាន់ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា នារីតៃវ៉ាន់ម្នាក់បានប្រើប្រាស់ចេកដែកខុសវិធី ទើបបណ្តាលឱ្យវារអិលចូលទៅក្នុង និងមិនអាចយកចេញក្រៅបាន ហើយទីបំផុត នាងត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ទាំងកណ្តាលយប់ ។ សាច់ញាតិរបស់នាងផ្តាំផ្ញើថា សូមអ្នកទាំងអស់គ្នាកុំធ្វើតាមនាងឱ្យសោះ ។อย่าหาทำ! สาวไต้หวันใช้ กล้วยเหล็ก ผิดวิธี ผิวลื่นเอาออกไม่ได้  เข้าห้องฉุกเฉิน

មុននេះ គេបានចែកចាយព័ត៌មានអំពីការផលិតចេកដែកក្នុងបណ្តាញសង្គម ក្រោយពីក្រុមហ៊ុន IRON FACTORY IKEDA ស្ថិតនៅខេត្តហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានបង្ហោះរូបភាពចេកដែក នៅក្នុងបណ្តាញសង្គម Twitter ។ ព័ត៌មាននេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ហើយសួរថា តើចេកដែក គឺជាអ្វី? ហើយគេប្រើប្រាស់វាសម្រាប់ធ្វើអ្វី?อย่าหาทำ! สาวไต้หวันใช้ กล้วยเหล็ก ผิดวิธี ผิวลื่นเอาออกไม่ได้

បន្ទាប់មក មានអ្នកបកស្រាយថា ចេកដែក ដែលយើងគ្រប់គ្នាបានឃើញនេះ គឺជា Banana Hammer ។ គេប្រើប្រាស់វាសម្រាប់ដំដែកគោល ហើយគេចាប់ផ្តើមផលិតវាតាំងពីឆ្នាំ២០២០ ។ វាមានគុណសម្បត្តិពិសេសខុសពីញញួរទូទៅ គឺយើងអាចប្រើវានៅទីកន្លែង ដែលមានសីតុណ្ហភាពខ្ពស់រហូតដល់១.០០០អង្សារសេ ។ រីឯតម្លៃវិញ គឺចេកដែក១ផ្លែ ស្មើជាង៧៧ដុល្លារអាមេរិក ។ គេផលិតចេកដែកនេះទុកសម្រាប់ដំដែកគោលតែប៉ុណ្ណោះ ហើយមិនត្រូវប្រើវាខុសវិធីនោះទេ បើមិនដូច្នោះទេ អាចនឹងមានគ្រោះថ្នាក់ ។

ប៉ុន្តែអ្នកលេងបណ្តាញសង្គមម្នាក់នៅតៃវ៉ាន់និយាយថា ប្អូនស្រីរបស់ខ្លួនត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ដោយសារនាងយកចេកដែកទៅប្រើប្រាស់លើអ្វីផ្សេង ខុសពីដំដែកគោល ។ ចេកដែកមានផ្ទៃរលោង ហើយវារអិលខ្លាំង ទើបនាងមិនអាចយកវាចេញមកក្រៅបានទេ ។สาวใช้กล้วยเหล็ก แต่ลื่นเอาไม่ออก ต้องเข้าห้องฉุกเฉิน เดี๋ยวนะ หรือจะ ใช้ผิดวิธี

អ្នកលេងបណ្តាញសង្គមរូបនេះបានបង្ហោះរឿងរ៉ាវក្នុងហ្វេសប៊ុកថា ៖ «ប្អូនស្រីខ្ញុំបានចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅពេលយប់ ។ អ្នករាល់គ្នាបានស្គាល់ហើយ ចេកដែក ដែលកំពុងល្បីល្បាញខ្លាំងនៅពេលនេះ តែសូមកុំដាក់វាចូលក្នុងអវៈយវៈឱ្យសោះ ព្រោះវារអិលខ្លាំងណាស់ ។ ប្អូនស្រីខ្ញុំបានយកចេកដែកទៅប្រើ ស្រាប់តែយកវាចេញក្រៅអត់កើត ទើបយើងបញ្ជូននាងទៅបន្ទប់សង្គ្រោះបន្ទាន់ទាំងកណ្តាលយប់ ។ សូមអ្នកគ្រប់គ្នាប្រើប្រាស់វាដោយការប្រុងប្រយ័ត្ន ហើយកុំធ្វើតាមនាងឱ្យសោះ» ៕ ប្រភព ៖ khaosod