ជប៉ុន៖ រោងចក្រ DAIHATSU ដែលបានបង្កើតឡើងដោយក្រមហ៊ុន Toyota នឹងបញ្ឈប់ការនាំចេញរថយន្តទាំងអស់របស់ខ្លួន សម្រាប់ទីផ្សារទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីការធ្វើតេស្តសុវត្ថិភាពមិនប្រក្រតីរបស់រថយន្ត។

យោងតាមគេហទំព័រអន្តរជាតិ The Japan Times ដែលបានរាយការណ៍នៅថ្ងៃទី២០ ខែធ្នូថា ក្រុមហ៊ុនរថយន្តធំជាងគេរបស់ប្រទេសជប៉ុន Toyota បាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនម៉ាក Daihatsu នឹងបញ្ឈប់រាល់សកម្មភាពអស់នៃការនាំចេញរថយន្តនៅទូទាំងពិភពលោក ដោយសារការរកឃើញបញ្ហារឿងអាស្រូវសុវត្ថិភាពជាមួយនឹងរថយន្តចំនួន ៦៤ ម៉ូដែលរួមទាំងរថយន្តជិត ២០ ដែលត្រូវបានលក់ក្រោមម៉ាកយីហោ Toyota។Toyota Suspends All Daihatsu Shipments After Safety Scandal Widens |  Carscoops

រោងចក្រ Daihatsu បានសារភាពថា ខ្លួនបានកែប្រែផ្នែកខាងក្នុងនៃទ្វាររថយន្តនៃម៉ូដែលទាំងអស់ ដោយបំបែកទៅជាទម្រង់មុតស្រួចដែលអាចបង្ករបួសដល់មនុស្សនៅក្នុងរថយន្ត ហើយខ្លួនក៏បានផ្លាស់ប្តូរគ្រឿងបន្លាស់តិចតួចនៅផ្នែកចំហៀងនៃរថយន្តផងដែរ។ ដូច្នេះរថយន្ត Toyota Vios និង Perodua Axia សរុបចំនួន ៨៨,០០០ គ្រឿងសុទ្ធតែត្រូវបានជាប់ពាក់ព័ន្ធនឹងសុវត្ថិភាពក្លែងបន្លំ។
ទោះជាយ៉ាងណាក៏ដោយ ការក្លែងបន្លំការធ្វើតេស្តសុវត្ថិភាពហាក់ដូចជាមានផលវិបាកធ្ងន់ធ្ងរជាងការវាយតម្លៃដំបូងឆ្ងាយណាស់ ក៏ដូចជាអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះចំពោះគុណភាព និងសុវត្ថិភាពនៃម៉ាកយីហោជប៉ុនផងដែរ។Toyota pledges change in wake of subsidiary Daihatsu's safety scandal

Daihatsu គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរថយន្តតូចមួយរបស់ Toyota នឹងផលិតរថយន្តម៉ូដែល Keicar មួយចំនួនដែលមានការពេញនិយមខ្លាំងនៅប្រទេសជប៉ុន។ រឿងអាស្រូវខាងលើក៏បានប៉ះពាល់ដល់ម៉ូដែល Mazda និង Subaru មួយចំនួនដែលលក់ក្នុងទីផ្សារក្នុងស្រុក ក៏ដូចជាម៉ូដែល Toyota និង Daihatsu មួយចំនួននៅក្នុងទីផ្សារបរទេសផងដែរ ដោយសារបញ្ហាទាក់ទងនឹងដំណើរការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

យោងតាមព័ត៌មានពីក្រុមហ៊ុន Daihatsu ក្នុងសន្និសីទសារព័ត៌មាន ក៏បានឱ្យដឹងទៀតថា បច្ចុប្បន្នការដឹកជញ្ជូនរថយន្តទៅកាន់ទីផ្សារបរទេសអាចនឹងត្រូវផ្អាកចាប់ពីពេលនេះតទៅ រហូតដល់រថយន្តត្រូវបានអនុញ្ញាតដោយនិយតករដើម្បីលក់បន្ត។Why isn't Toyota re-launching Daihatsu in PH? - Auto News

គួរបញ្ជាក់ដែរថា ម៉ូដែលរថយន្តដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវនេះ គឺភាគច្រើនមាននៅលើទីផ្សារអាស៊ាន ក៏ដូចជាមានលក់ក្នុងប្រទេសមួយចំនួនដូចជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជា និងវៀតណាមផងដែរ ព្រមទាំងអាមេរិកកណ្តាល និងខាងត្បូង ជាមួយនឹងម៉ិកស៊ិក អេក្វាឌ័រ និងប៉េរូ ឈីលី បូលីវី និងអ៊ុយរូហ្គាយទៀតផង៕Toyota's Small Car Brand, Daihatsu, Halts Shipments | WardsAuto