ប្រទេសប៉ាគីស្ថាន ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរប្រចាំទីក្រុង Lahore ដែលជាទីក្រុងធំលំដាប់ទី២ និងស្ថិតនៅភាគខាងកើតប្រទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយថា យន្តហោះចំនួន២គ្រឿងរបស់ភ្នាក់ងារមកពីសហព័ន្ធអារ៉ាប់រួម (United Arab Emirates-UAE) បានបង្កើតភ្លៀងសិប្បនិម្មិតក្នុងតំបន់ចំនួន១០ នៅទីក្រុង Lahore ដោយជោគជ័យ និងមានភ្លៀងធ្លាក់មកកាលពីថ្ងៃ១៦ ខែធ្នូ កន្លងមក ។Pakistan Uses Artificial Rain For First Time To Combat Smog In Lahore

នេះជាលើកដំបូងហើយដែលមានការបង្កើតភ្លៀងសិប្បនិម្មិតនៅប៉ាគីស្ថាន ដែលជាប្រទេសមួយបានប្រឈមនឹងការបំពុលបរិយាកាសខ្ពស់បំផុតនៅលើពិភពលោក ។ កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសប៉ាគីស្ថានបានប្រឈមនឹងការបំពុលបរិយាកាសធ្ងន់ធ្ងរ ដោយសារការប្រើប្រាស់ថាមពលហ្វូស៊ីលក្នុងកម្រិតខ្ពស់ ក៏ដូចជាការដុតចម្ការជាច្រើននៅជិតដល់ពេលរដូវដាំដុះ ស្របពេលប្រទេសនេះមានកាន់តែត្រជាក់ខ្លាំងក្នុងរដូវរងាផងដែរ ។Pakistan uses artificial rain for the first time to fight pollution |  Environment News | Al Jazeeraចំណែកលទ្ធផលការវាស់វែងកម្រិតខ្យល់ PM 2.5 ជាពិសេស នៅទីក្រុង Lahore កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញថា វាមានកម្រិតខ្ពស់ជាងកម្រិតគ្រោះថ្នាក់ដែលកំណត់ដោយអង្គការសុខភាពពិភពលោក (WHO) រហូតដល់៦៦ដងឯណោះ ។ ហេតុនេះ កម្រិតខ្យល់ពុលនៅលើបរិយាកាសបានធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋប៉ាគីស្ថាន និងការរស់នៅរបស់ពលរដ្ឋក្នុងទីក្រុងយ៉ាងខ្លាំង ៕ Does-cloud-seeding-really-workប្រភព ៖ daily news