Lisa សមាជិកក្រុម BLACKPINK បានធ្វើឱ្យកក្រើកលើបណ្តាញអ៊ីនធឺណិត នៅពេលដែលនាងត្រូវបានគេប្រទះឃើញកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានក្នុងស្រុកមួយក្នុងទីក្រុងបាងកកជាមួយ Lee Won Ju ដែលកូនស្រីរបស់ប្រធាន Samsung Lee Jae Yong ។ ការបង្ហាញខ្លួនរបស់ Lisa ជាមួយសម្រស់ធម្មជាតិ និងបុគ្គលអភិជននេះដែរបានធ្វើឱ្យមានការស្ងើចសរសើរយ៉ាងខ្លាំងនិងភាពអស្ចារ្យនៃពិភពតារារបស់ Lisa ។ ការជួបគ្នាដែលមិននឹកស្មានដល់នេះរវាង Lisa និង Lee Won Ju បានធ្វើឱ្យមានការចង់ដឹងក្នុងចំណោមអ្នកគាំទ្រក្រុម BLACKPINK និងគ្រួសារ ដែលមានឥទ្ធិពលនេះមានទំនាក់ទំនងអ្វីជាមួយគ្នា។BLACKPINK's Lisa spotted with Samsung chairman's daugther in Thailand

នៅប្រទេសថៃថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK កំពុងធ្វើឱ្យកក្រើកតាមអ៊ីនធឺណិតដោយកាលពីថ្ងៃទី ១៦ ខែធ្នូ Lisa ត្រូវបានគេប្រទះឃើញកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានក្នុងទីក្រុងបាងកក។ តារាស្រីរូបនេះបានស្លៀកពាក់បែបសាមញ្ញ និងគ្មានការតុបតែងខ្លួន បង្ហាញសម្រស់ធម្មជាតិរបស់នាង ដែលបញ្ជាក់ថាភាពទាក់ទាញរបស់នាងទោះបីមិនរៀបចំខ្លួនហាយសូក៏នៅតែទាក់ទាញដែរ។ អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅខាងក្រៅភោជនីយដ្ឋានដោយអន្ទះសាចង់ឃើញ Lisa ដែលជាអាយដលជាទីស្រឡាញ់របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSSM27kxr3VeZcgH2ZCZvdnwuKf_3YO5s9hL_Sy0MmyFeAutwVyXM2_5p3d47Nno8JqnVFFZ519QmGloqsrqPLSqCGK6UcMQEaR88VJ5P7clJ29hKBqRLka822yLCMpvtTDMjOqnIRBXR0JeUDufOeH9pbJ31R4bEpqVvIuSNjDm-dN1hchUrekhUNFHs/s1440/image_2023-12-18_11-59-57.png

អ្វីដែលធ្វើឱ្យកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងទៅលើ Lisa ការចេញមកញុំាអាហារបែបសាមញ្ញានេះ ក៏មានវត្តមាន Lee Won Ju កូនស្រីរបស់ប្រធាន Samsung Lee Jae Yong ។ ភាពភ្ញាក់ផ្អើលពីអ្នកនិយមលេងអ៊ីនធឺណិតព្រោះកូនស្រីរបស់ប្រធាន Samsung ជាកូនស្រីអភិជននិងជាអ្នកជំនួញ។
ទំនាក់ទំនងជាមួយកូនស្រីរបស់ប្រធានក្រុមហ៊ុន Samsung បន្ថែមភាពគួរឱ្យចាប់អារម្មណ៍មួយទៅរឿងនេះ ដែលបង្កឱ្យមានការចង់ដឹងចង់ឃើញក្នុងចំណោមអ្នកតាមដានទាំង BLACKPINK និងគ្រួសារអ្នកជំនួញដ៏មានឥទ្ធិពល។ ជំនួបភ្លាមៗនេះនៅភោជនីយដ្ឋានក្នុងស្រុកថៃមិនត្រឹមតែធ្វើឱ្យអ្នកគាំទ្ររីករាយប៉ុណ្ណោះទេ ថែមទាំងបានបង្កើតការភ្ញាក់ផ្អើលនៅក្នុងសហគមន៍អនឡាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMjFWyPB6NTCt-qDt0YMnYfXKj4DScRZdHmv8kxU08QmFEXm91RJYHLsrwjkpV318lXOaGLctBvYaB6zS2YuWr5PKUteB0Puvv-XCYQdxYcSMMNyvYW9NIprexhDMbL3B7-kfffw_UFWGTaqN2T5j1AxoJHdl_mYtad0IlZGy6um87qsaixD3HSnIxdw/s1440/image_2023-12-18_11-59-56.png

Lisa គឺជាតារាចម្រៀងK Pop មានដើមកំណើតថៃម្នាក់ដែលត្រូវបានមហាជនស្ងើចសរសើរខ្លាំងព្រោះនាងលេចមុខជាមួយបុគ្គលអភិជនជាច្រើនសូម្បីពាក្យចចាមអារ៉ាមស្នេហារបស់នាងក្តីក៏កើតឡើងជាមួយកូនមហាសេដ្ឋីលំដាប់ពិភពលោកផងដែរ៕