គម្រោង BAY OF LIGHTS (អតីតគម្រោងទីក្រុងរាម) ជាគម្រោងអភិវឌ្ឍលំដាប់ថ្នាក់ពិភពលោក គ្របដណ្ដប់លើផ្ទៃដី ៨៣៤ហិកតា នៅតំបន់ឆ្នេររាម។
គម្រោងនេះ ទទួលបានទុនវិនិយោគប្រមាណ១៦ពាន់លានដុល្លារ ពីសំណាកក្រុមហ៊ុនជាច្រើន ដោយក្នុងនោះព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺជាអ្នកមានទុនមួយផ្នែកធំផងដែរ។
ការផ្លូវដាក់សម្ពោធផ្លូវមេរបស់ BAY OF LIGHTS នេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តឱ្យកាន់តែ មានភាពទាក់ទាញ់ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្ដល់ការងារជាច្រើនជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។
BAY OF LIGHTS គឺជាគម្រោងសំណង់ដ៏មហិមាមួយនៅកម្ពុជា ដែលមានកន្លែងស្នាក់នៅដ៏ប្រណីត៦០ នៅតាមបណ្តោយមាត់ឆ្នេរប្រវែង១.៣គីឡួម៉ែត្រ។មិនតែប៉ុណ្ណោះ ក៏មានក្លិបហាត់ប្រាណ សាលារៀន និងហេដ្ឋារចនាសម្ព័នជាច្រើនទៀត ដែលនឹងត្រូវបានសាងសង់នៅលើគម្រោងសំណង់នេះ។
សូមបញ្ជាក់ថា គម្រោង BAY OF LIGHTS នេះ មានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដាក់ប្រកាសការសាងសង់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០៕