ជំងឺមហារីក គឺជាជំងឺមួយដែលកើតឡើងនៅពេលកោសិកាសាហាវរីកលូតលាស់ខុសធម្មតានៅក្នុងរាងកាយ។ បច្ចុប្បន្នជំងឺនេះ នៅតែជាប្រធានបទដ៏ក្ដៅគគុកមិនថា នៅក្នុងប្រទេសកម្ពុជា ឬនៅទូទាំងពិភពលោកឡើយ ព្រោះជំងឺមហារីកបានបង្កឱ្យមានមនុស្សស្លាប់រាប់លាននាក់ជារៀងរាល់ឆ្នាំ។ ដូច្នេះហើយ តើអ្នកដឹងទេថា ជំងឺមហារីកណាខ្លះ ដែលមានអត្រាមរណភាពខ្ពស់បំផុតលើពិភពលោក?
យោងតាមការស្ទង់មតិលើអ៊ីនធឺណិតដោយសេវាពិនិត្យ Hancut Health One-Line Review បានឱ្យដឹងថា ជំងឺមហារីកដែលគ្រោះថ្នាក់បំផុត ក៏ដូចជាប្រឈមនឹងហានិភ័យនៃការស្លាប់ខ្ពស់បំផុតនោះគឺ ជំងឺមហារីកសួត មហារីកថ្លើម មហារីកពោះវៀនធំ មហារីកលំពែង និងមហារីកក្រពះ ដោយមានអត្រាមរណភាព ៦៣% ប្រមាណ ៣៧២.៩៣៩នាក់។បើប្រៀបធៀបមហារីកធំៗទាំងប្រាំ មហារីកខ្ពស់បំផុតក្នុងចំណោមបុរស និងស្ត្រីនោះគឺមហារីកសួត (១៨,៥៨៤ នាក់) ស្មើនឹង ២២.៤% នៃចំនួនសរុប។ បន្ទាប់មក អត្រាខ្ពស់ទីពីគឺ មហារីកថ្លើម (១០.២១២ នាក់) ១២.០%, មហារីកពោះវៀនធំ (៩.១៦៤ នាក់) ១១.០%, មហារីកលំពែង (៧.៣២៥ នាក់) ៨.៨% និងមហារីកក្រពះ (៧.១៤៧ នាក់) ៨.៦% ។
ក្នុងចំណោមទាំងនេះ អ្វីដែលគួរឱ្យកត់សម្គាល់ គឺនិន្នាការនៃអត្រាស្លាប់ដោយមហារីកលំពែង។ ដើមឡើយ ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីកក្រពះ គឺខ្ពស់ជាងមហារីកលំពែង ប៉ុន្តែបច្ចុប្បន្នជំងឺមហារីកលំពែងកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះមហារីកលំពែងនឹងក្លាយទៅជាមហារីកដែលគំរាមកំហែងបំផុតទីពីរសម្រាប់មនុស្សជាតិបន្ទាប់ពីជំងឺមហារីកសួតនៅឆ្នាំ ២០៣០។
មូលហេតុដែលមហារីកលំពែងគួរឱ្យខ្លាចគឺដោយសារតែវាជាសរីរាង្គលាក់កំបាំង មិនសូវមានរោគសញ្ញាជាក់លាក់នោះទេ ហើយត្រូវបានរកឃើញយឺតជាងមហារីកដទៃទៀត។ សូម្បីតែនៅពេលដែលវាត្រូវបានរកឃើញក៏ដោយ វាច្រើនតែវិវត្តន៍ទៅមុខរួចទៅហើយ ដូច្នោះហើយ ការព្យាករណ៍គឺអាក្រក់បំផុត ជាមួយនឹងអត្រារស់រានមានជីវិតគឺទាបបំផុត។

ទោះជាយ៉ាងណាក៏ដោយ ការតាមរកមហារីកលំពែងដែលកំពុងគំរាមកំហែងដល់អាយុជីវិតដោយស្ងាត់ៗហាក់ដូចជាមិនធម្មតាទេ។ ហេតុនេះហើយ អង្គការសុខភាពពិភពលោកសង្ឃឹមថា តាមរយៈការត្រួតពិនិត្យជំងឺមហារីកជាទៀងទាត់ ក៏ដូចជារបៀបរស់នៅដែលមានសុខភាពល្អ អ្នកអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកទាំងអស់ផងដែរ៕










