ថ្មីៗនេះនៅលើបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍ទៅលើគូស្វាមីភរិយាមួយគូជាជនជាតិអូស្រ្តាលីបានមកកម្សាន្តនៅប្រទេសកម្ពុជាដោយបង្ហាញពីភាពរុសរាយរបស់ប្រជាជន ទំនិញប្រ៊េនៗមានតម្លៃធូរថ្លៃជាងប្រទេសជិតខាង។ នេះក៏ជាហេតុផលជំរុញឱ្យប្តីប្រពន្ធមួយគូនេះនៅបន្តដើរកម្សាន្តច្រើនថ្ងៃ ទាំងគោលបំណងអ្នកទាំងពីរមកលេងប្រទេសកម្ពុជាតែ៣ថ្ងៃប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQS3UjWNNMkicGkzgLhXkWuVa3cIZmUJIGKE_fFIpTBDguXMRDuZhkJC-wtmyecbh040vwy5LUTba8VXpUw8UgBp2rUSHf5apO2CTB1WX6u4fTuM8McYSOv7zWDl5eqTUab7_cb8z3HvzvecsyULtEN1qSjEXRs4EyyAJc7pYqI8ATJOKCsjfEkuxMi-U/s2048/image_2023-11-29_11-33-37.png

តាមការចែករំលែករបស់ផេកមួយឈ្មោះថា «Re-IDEA » បានរៀបរាប់ថា មើលប្តីប្រពន្ធមួយគូជនជាតិអូស្រ្តាលីដើរលេងនៅស្រុកខ្មែរតែបីថ្ងៃ តែជ្រុលដល់ពីរសប្តាហ៍ ដែលវីដេអូ ពួកគាត់ដើរចូលផ្សារអ៊ីអន១និង២ គ្រាន់តែងាកកាមេរ៉ាទៅណា ប្រជាពលរដ្ឋខ្មែរសើចដាក់គាត់ជានិច្ច បុគ្គលិកហាងទោះមិនទិញដើរកាត់ពីមុខក៏ញញឹមដែរ ហើយលឺតែពាក្យ Welcome to Cambodia ពីប្រជាពលរដ្ឋខ្មែរ និង ជួបក្មេងៗសិស្សសាលានិយាយ Hello ទៅកាន់ពួកគាត់រហូត សួរពួកគាត់មកពីណា ហើយតែងតែចប់ដោយពាក្យ Thanks for visiting Cambodia និងពាក្យ Welcome ជានិច្ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4CXrq8UPJ2fSBy4vP4kZv1_NX_tDMccxjhmFuWNpjXYilpaeOkYAxZZk4K4gJ5zL30kI7BrXC17LnLjPDGmRJXOKzH3KAUvd62JWMI7BpD4ovRKSwXcmQI27rwxcbTVDTFSkqwu0hF8AeDLtXgcwTKpfZ1Xbg4tgkpph5VwmHjo6UMfk1HDq15ntSDWU/s1800/image_2023-11-29_11-34-07.png

ផេកដដែល បានឱ្យដឹងទៀតថា « ហេតុផលនេះហើយដែលពួកគាត់ដើរលេងស្រុកខ្មែរហួសច្រើនថ្ងៃ ។ គាត់ថាមិនដែលមានស្រុកណាមានបុគ្គលិកនៅផ្សារទំនើប Luxury ចេះញញឹមដាក់ និង និយាយលេងជាមួយពួកគាត់នោះទេ មានតែស្រុកខ្មែរនេះឯងដោយគាត់ថា ប្រទេសណាក៏ដោយនៅតាមផ្សារទំនើបប្រភេទ Luxury បែបនេះគឺ គេមិននិយាយរកមុន ឬ ញញឹមដាក់នោះទេ ។ បន្ទាប់មក ពួកគាត់ក៏ទិញអីវ៉ាន់ប្រេនៗ ដោយគាត់ថា អ៊ីវ៉ាន់ប្រេនៗម៉ាកល្បីៗដូច Puma Nike Adidas…និង មុខម្ហូបនៅតាមហាងល្បីៗនៅជុំវិញពិភពលោកនៅស្រុកខ្មែរដូចជា Starbucks, KFC, Texas, Burger King …មានតម្លៃថោកជាងនៅថៃ និង អូស្រ្ដាលី។
ប្រភពដដែលបានបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះនិយាយថានៅស្រុកផ្សេងៗដោយមានថៃដែរពួកគាត់ថាចូលផ្សារទំនើប Luxury គេ ដើរមើលអីវ៉ាន់គេមិនសួរនាំនោះទេ លុះតែគាត់សួររកមុន បាននិយាយរកគាត់ ហើយមិនចេះញញឹមនោះទេតែនៅស្រុកខ្មែរ ដើរកាត់ញញឹមដាក់មុនសួរមួយម៉ាត់តែបកស្រាយអំពីអីវ៉ាន់អស់រលីញម៉ង។ ពួកគាត់បាន Recommend អ្នកចង់shoppingនៅហាងល្បីៗ សាកមកស្រុកខ្មែរម្តងទាំងតម្លៃថោក និង សេវាកម្មល្អ»។

នេះមិនមែនជាលើកទី១នោះទេដែលជនបរទេសកោតសរសើរពីប្រទេសកម្ពុជានិងជាប់ចិត្តពីភាពរុសរាយរបស់ប្រជាជននៅពេលបានមកដើរកម្សាន្តផ្ទាល់ តែងតែលើកសរសើរជាពិសេសក៏បានជួយបន្តផ្សព្វផ្សាយជំរុញឱ្យទេសចរដទៃទៀតមកកម្សាន្តនៅប្រទេសកម្ពុជាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5rvJl1_C9Cf1EBAYPPJDCjqxjmD4YnqQR_zqE38Cs8tPgAjvhEyK6gDrjcssfKaYdwHogjiYd-MuNMXrM7k9gYhehT7IeCT3wfAOaYjND7dSZE-qcVQh3k05gEDFH2XXjmjf2oWl-ewFOP1J5s6JzbSuuLkA3o-2AXQ2c19S1Jk9UiBmEkkbE5AYkQHE/s1920/image_2023-11-29_11-36-26.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB3bl66HpRRT1FeKYQlPFBtK_zmzAT9KKi2konk9M0CdkkP9eV_0m2bIchjjQtjjbiX_iSulklOwJfBeTQgNKlphghWgswAkm9eKDEeM7uGMXcC1h7jJYYeGKpblT87b4vOb1Svx7GwRdHDsdhUZDn4b7EV6kenQy_uOC-Za-I53vj2bzDvhgXM0yD-kY/s1920/image_2023-11-29_11-36-42.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6hU6TrLkjt7jpLw9fw9ncLNrhC8rI3eNTYaHe9jIrzJozcdRQ4N4NhTKwsBhwcUHb-iA3INZDn5uGeHsiE-IHTkBGXCxD0BXuk7qjrEVs2VVEcIuIxcQWKIHjsDYZWbaOiu6M1a1RVtzKddIED7hEpu4eaObUGTdwIID7fzoD621viuW1xATsRmsEEpA/s1920/image_2023-11-29_11-36-55.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUVfh0opDPbyNE3CipNT9-H1V3_2Ds-1gBIhJEiFOfXKdEtENOcKMkoAEIr3OUpvam_N85GYuNid64tbt5DW83SoEtUwoHCUAwCSkY6mA4QgHV1tLUgu-nFqhmD4CHaNRKyElSosR0D6u7jPi-vZTQLWMtHLIvpRNivXr5DZy2Oqod4Mm4EGsYBwDTrBI/s1436/image_2023-11-29_11-38-58%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivSFqGZ5TP09qMIlAjJjtzGR_p9q14MVutH-thG_l6sHqrUfXDq3KfW0EBt2xqpTKLqZXek63PAWULAUXj1lVxn_yWJ_SJv2-xrTuaQ_y_ILp7-Yvneg2pN987jq7sCdkfV5Ah31YAZHQnX1SfZ7ycBNzQVqJok7sfn5OQxTxnLSBds11IcU2pRj81wGY/s1080/image_2023-11-29_11-38-58.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibZmTSiU4sOZLtlRSf-TM_emrsF8zJGHvHhIZ6Kg8NR-6NZqj-Mlt6aGA-xN3m3N9IQtHzaC-EQHP_9IPOuBL3CU6tTyMnQ3_cH66LEo979RMLVL420csBn_ocdY5-fCxN8EiOC-X0cufFQMt_vuekE7e9H1wdAWs1isjDevr8EX1shY63MTi9P-B-iOw/s960/image_2023-11-29_11-38-59.png