បរទេស៖ ប៉ូលីសបានចាប់ខ្លួនតារា TikTok អាហ្រ្វិកខាងត្បូងដ៏ល្បីម្នាក់ដោយសារតែគាត់បានតាំងខ្លួនជាវេជ្ជបណ្ឌិត នឹងថតឃ្លីបនៅក្នុងការរិយាល័យពេទ្យ ដោយផ្តល់ដំបូន្មានវេជ្ជសាស្រ្តខុសដល់អ្នកតាមដាន។
យោងតាមគេហទំព័រ Audiity Central ដែលបានចុះផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកាថា ប៉ូលីសបានចាប់ខ្លួនលោក Matthew Bokani Lani អាយុ ២៧ ឆ្នាំ ដែលជាតារា TikTok ជនជាតិអាហ្វ្រិកខាងត្បូងដ៏ល្បីម្នាក់មានអ្នកតាមដានជាង ៣០០,០០០ នាក់ ដោយចោទប្រកាន់ពីបទក្លែងបន្លំជាវេជ្ជបណ្ឌិត និងផ្តល់ដំបូន្មានផ្នែកវេជ្ជសាស្រ្តខុស ទាំងដែលគ្មានបទពិសោធលើបញ្ហាវេជ្ជសាស្ត្រទាល់តែសោះ។TikTok Star Arrested After Posing As Doctor in South African Hospital

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ៨ យប់ក្នុងមន្ទីរពេទ្យ Helen Joseph នៃទីក្រុង Johannesburg ដោយលោក Lani ពាក់មួក និងពាក់ម៉ាស ហើយព្យួរឧបករណ៍ពិនិត្យសុខភាពនៅជុំវិញករបស់គាត់ នឹងត្រូវបានប៉ូលីសឃាត់ខ្លួនបានសម្រេច។ យោងតាមការស្រាវជ្រាវពីអាជ្ញាធរបានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលលោក Lani ក្លែងខ្លួនជាវេជ្ជបណ្ឌិត ហើយលោកក៏បានចូលមន្ទីរពេទ្យនេះដោយសម្ងាត់ នឹងផ្តល់ចំណេះដឹងខុស ដោយអះអាងថាខ្លួនជាអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ។Matthew Lani: South African TikTok star freed after 'fake doctor' arrest - BBC News

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរដ្ឋអាជ្ញាជាតិអាហ្រ្វិកបាននិយាយថា បច្ចុប្បន្ននេះពួកគេកំពុងស៊ើបអង្កេតថាតើត្រូវបន្តចាត់ការតាមផ្លូវច្បាប់ឬយ៉ាងណា ព្រោះមេធាវីរបស់ជនជាប់ចោទនេះបាននិយាយថា លោក Lani មិនដែលនិយាយថាគាត់ជាវេជ្ជបណ្ឌិតពិតប្រាកដទេ ហើយវីដេអូឃ្លីបរបស់គាត់គឺធ្វើឡើងក្នុងគោលបំណងកម្សាន្តតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjflmctdN7C3elHHZ9WWOmKf4GYpbBY5WlXPkGYa8GeP3sN9J8SvzDkHJn2Zx6ADOB04jT1ycgUHM9kiGpNQ2NCRjF6cwaaifXgLTJy7ERQ6xJbaTQ6FNHRh4QaeaPbLTDckDA-7_iCI6SBL5C5ymlJKGjoL1JtvXWq-RYPsXrRvoQ2pRZCRQ564ddijdM/s750/fake-doc.webp

គួរបញ្ជាក់ដែរថា លោក Matthew Bokani បានបញ្ចប់ការសិក្សានៅអាយុ ១៦ ឆ្នាំហើយបានចូលសាលាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Witwaterrand និងបានផ្តល់ដំបូន្មានវេជ្ជសាស្រ្តដល់អ្នកតាមដានជាង ៣០០,០០០ នាក់ ទោះជាយ៉ាងណាក៏ដោយ ការក្លែងបន្លំជាវេជ្ជបណ្ឌិតនៅអាហ្វ្រិកខាងត្បូងគឺមិនធម្មតាឡើយ ដោយយោងទៅតាមប្រភពព័ត៌មាន BBC បានឱ្យដឹងផងដែរថា ប៉ូលីសបានចាប់ខ្លួនមនុស្ស ១២៤ នាក់ដែលធ្វើពុតជាវេជ្ជបណ្ឌិតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ៕