នៅថ្ងៃទី៣០ ខែតុលា លោក Bang Si Hyuk ប្រធានក្រុមហ៊ុន HYBE បានធ្វើទស្សនកិច្ចទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយ MBC (មានទូរទស្សន៍និងវិទ្យុ) សម្រាប់ការពិភាក្សាដោយបើកចំហ និងស្មោះត្រង់ជាមួយលោក Ahn Hyeong Joon ប្រធាន MBC ជុំវិញជម្លោះរបស់ពួកគេកាលពី៤ឆ្នាំមុនដើម្បីមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកឡើងវិញក្នុងគោលដៅប្រយោជន៍រួម។HYBE & MBC Conflict Explained

ក្នុងអំឡុងពេលកិច្ចប្រជុំនេះ ប្រធាន MBC បានសម្តែងការសោកស្តាយរបស់លោកចំពោះការអនុវត្តខុស និងហួសសម័យរបស់ MBC ដែលបានបង្កគ្រោះថ្នាក់ និងឈឺចាប់ដល់សិល្បកររបស់ HYBE ។ លោក Ahn Hyeong Joon បានចែករំលែកថា “យើងយល់ស្របយ៉ាងមុតមាំថា មានតម្រូវការក្នុងការបង្កើតទំនាក់ទំនងរវាងសិល្បករ និងក្រុមហ៊ុនផ្សព្វផ្សាយ ដែលស័ក្តិសមនឹងស្ថានភាពគួរឱ្យគោរពរបស់ K-pop ។ លើសពីនេះ យើងក៏បានឯកភាពគ្នាក្នុងការកែលម្អវប្បធម៌ផលិតកម្មដែលមានកំហុសឆ្គងជាយូរយារមកហើយរវាងក្រុមហ៊ុនផ្សាយ និងផលិតកម្មកម្សាន្ត និងបង្កើតបរិយាកាសសម្រាប់ការផលិតខ្លឹមសារដោយការគោរព និងការគិតគូរពីគ្នាទៅវិញទៅមក។ លោកក៏បានប្រកាសថា MBC នឹងនាំមុខគេក្នុងការជំរុញបរិយាកាសដែលគាំទ្រសិទ្ធិសិល្បករ និងបង្កើតភាពជាដៃគូដោយយុត្តិធម៌ ដែលការរីកចម្រើនទៅវិញទៅមកអាចធ្វើទៅបាន។HYBE And MBC Mend Fences After Four-Year Conflict | Soompi

ចំណែកឯ ប្រធានក្រុមហ៊ុន HYBE វិញបានទទួលយកការសូមទោសពីភាគី MBC និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការកែលម្អសិទ្ធិរបស់សិល្បករ K-pop ដោយសង្ឃឹមថាកិច្ចប្រជុំនេះនឹងដើរតួជាចំណុចចាប់ផ្តើមសម្រាប់យុគសម័យថ្មីដែលបរិយាកាសផលិតកម្មមាតិកាដែលមាន ភាពល្អត្រូវបានបង្កើតឡើងនៅទូទាំងឧស្សាហកម្មកម្សាន្តក្នុងស្រុកទាំងមូល ដោយឆ្លងកាត់ព្រំដែននៃក្រុមហ៊ុនទាំងពីរ។

បន្ថែមពីលើនេះ ក្នុងជំនួបនោះលោក Bang Si Hyuk បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់អាទិភាពដល់សិទ្ធិរបស់សិល្បករសម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាពនៃ K-pop ។ លោកបានចង្អុលបង្ហាញពីចំណុចជាក់លាក់ដែលទាមទារឱ្យមានការកែលម្អដូចជាការអនុវត្តដែលសិល្បករត្រូវរង់ចាំរយៈពេលបន្ថែមដើម្បីស្វាគមន៍ក្រុមផលិតកម្មទោះបីជាកម្មវិធីបានបញ្ចប់ក៏ដោយ។ HYBE បានបង្ហាញបន្ថែមទៀតថា ភាគីទាំងពីរមានបំណងចូលរួមក្នុងការពិភាក្សាបន្ថែមទៀតដើម្បីបង្កើតបរិយាកាសផលិតកម្មខ្លឹមសារដែលមានភាពល្អប្រសើរ និងមានបំណងបង្កើតលទ្ធផលដែលអាចមើលឃើញក្នុងពេលឆាប់ៗនេះ។HYBE And MBC Mend Fences After Four-Year Conflict | Soompi

គួរបញ្ជាក់ថាជម្លោះរវាង HYBE និង MBC បានបន្តអស់រយៈពេល ៤ ឆ្នាំមកហើយតាំងពីឆ្នាំ២០១៩ នៅពេលដែលក្រុម BTS បានសម្តែងនៅក្នុងកម្មវិធីតន្ត្រីចុងឆ្នាំដ៏សំខាន់មួយនៅសហរដ្ឋអាម៉េរិក ដោយមិនបានចូលរួមព្រឹត្តិការណ៍ចុងឆ្នាំប្រចាំឆ្នាំរបស់ MBC ក្នុងកម្មវិធី “MBC Music Festival” នៅថ្ងៃតែមួយ។ ការមិនបានចូលរួមនេះធ្វើឱ្យខាង MBC មានការខឹងសម្បារហើយសិល្បករទាំងអស់ដែលមានទំនាក់ទំនងជាមួយ HYBE មិនអាចបង្ហាញខ្លួននៅលើ “Music Core” របស់ MBC ចាប់តាំងពីពេលនោះមក៕