ប្រទេសចិនគឺជាប្រទេសដែលមានទឹកដីធំជាងគេបំផុតនៅក្នុងតំបន់អាស៊ី រួមជាមួយនឹងអន្តសញ្ញាណដ៏អស្ចារ្យក៏ដូចជាវប្បធម៌សម្បូរបែបដែលមានអាយុកាលជាង៥០០០ឆ្នាំមកហើយ។ ដូច្នេះជាបន្តទៅទៀតនេះ KBN យើងនឹងលើកយកនូវវប្បធម៌ជាប្រពៃណីចំនួន៧ទាក់ទងនឹងទំនៀមទម្លាប់ក៏ដូចជាអន្តសញ្ញាណរបស់ប្រទេសចិនដូចខាងក្រោម៖

១ ភាសាចិន៖ ភាសាចិនគឺជាភាសាចំណាស់មួយដែលបានកំណត់តាមជនជាតិដើមភាគតិច «ហាន»និងជនជាតិជាតិដើមភាគតិចផ្សេងៗទៀតដែលមានអាយុកាលជាង៥០០០ឆ្នាំមកហើយ។ ប្រជាជនចិនប្រមាណ១.២ពាន់លាននាក់ ប្រមាណ១៦%នៅលើពិភពលោកបានប្រើប្រាស់ភាសាចិនជាភាសាទី១របស់ពួកគេ។ សម្រាប់ភាសានៃការសរសេរវិញគឺមាន២ទម្រង់គឺ ទម្រង់សាមញ្ញ (Simplified Form) និងទម្រង់ប្រពៃណី (Traditional Form)។ រីឯភាសានិយាយវិញគឺប្រជាជនចិនជាទូទៅប្រើប្រាស់ភាសាចិនកុកងឺ ខណៈភាសាចិនកាតាំងត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅទីក្រុងហុងកុង។Today is UN Chinese Language Day

២ ជោគរាសី៖ ប្រជាជនចិនប្រកាន់យកទំនៀមទម្លាប់រាសីចក្រគឺឆ្នាំទាំង១២ដូចខ្មែរយើងដែរដែលគេឲ្យឈ្មោះថា Sheng Xiao។ វដ្តនៃឆ្នាំទាំង១២នេះផ្នែកទៅលើប្រព័ន្ធចន្ទគតិដែលឆ្នាំនីមួយៗមានរូបសត្វជាតំណាង ដូចជាជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វង រការ ចរ កុល។ ផ្អែកទៅលើប្រពៃណីវប្បធម៌ចិន គឺគេជឿថាចរិកលក្ខណៈក៏ដូចជាព្រេងវាសនារបស់មនុស្សម្នាក់ៗគឺសុទ្ធតែទាក់ទងទៅនឹងសត្វនៃឆ្នាំទាំង១២នេះ។Chinese Astrology: Introduction | Cafe Astrology .com

៣ វប្បធម៌នៅក្នុងក្រុមគ្រួសាខ្សែរស្រឡាយចិន៖ ការរៀបការ មានគ្រួសារ និងមានកូនពិតជាមានសារសំខាន់ណាស់នៅក្នុងវប្បធម៌ចិន។ រីឯពេលវេលាលំហែរបស់ពួកគេគឺបាននៅជួបជុំជាមួយនឹងក្រុមគ្រួសារ។ ចំពោះថ្ងៃឈប់សម្រាកនិងពិធីបុណ្យផ្សេងៗ គឺសុទ្ធតែផ្តោតទៅសកម្មភាពយ៉ាងសកម្មជាមួយនឹងគ្រួសាររៀងៗខ្លួន។ ចំណែកការងារវិញ ជនជាតិចិនតែងតែស្វែងរកការងារណានៅក្នុងស្រុកកំណើតនិងទៅផ្ទះជាប្រចាំដើម្បីជួបជុំគ្រួសារ។Brief History of Traditional Chinese Family in Ancient Time - Newhanfu

៤ តែចិន៖ តែគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយរបស់ជាតិ ព្រោះកាលពីប្រមាណ៥០០០ឆ្នាំមុន ជនជាតិចិនសម័យដើមគឺបានរុករកឃើញថាតែគឺជាភេសជ្ជៈប៉ូវកម្លាំងដ៏ពូកែមួយ។ ជាទូទៅ គ្រប់ក្រុមគ្រួសារចិនទាំងអស់តែងតែដាក់តែក្តៅៗដើម្បីទទួលភ្ញៀវ។ លើសពីនេះ តែក៏ត្រូវបានគេដាក់ធ្វើជាភេសជ្ជៈទី១នៅក្នុងកិច្ចប្រជុំក៏ដូចជាការធ្វើអាជីវកម្មផ្សេងៗផងដែរ។Chinese Historical & Cultural Project - Teas Wonderful History

៥ ក្បាច់គុនកុងហ្វូរបស់ចិន៖ កុងហ្វូគឺជាក្បាច់គុនម្យ៉ាងផ្អែកទៅលើទស្សនៈវិជ្ជាបុរាណរបស់ចិន ដែលមានសារសំខាន់ណាស់សម្រាប់វប្បធម៌ចិន អាចចាត់ទុកថាជាកីឡាដំបូងបំផុតនិងយូរអង្វែងបំផុតក្នុងប្រវត្តិសាស្រ្តផងដែរ។ វាអាចចាត់ទុកថាជាកីឡាមួយប្រភេទដែលរួមបញ្ចូលជាមួយនឹងលំហាត់ប្រាណ ការការពារខ្លួនពីសត្រូវ ការមានវិន័យនៅក្នុងខ្លួន ក៏ដូចជាសិល្បៈផងដែរ។Kung fu: origin, history, country of origin, all the facts and details

៦ ម្ហូបអាហារ៖ ម្ហូបគឺពិតជាមានសារសំខាន់ណាស់នៅក្នុងវប្បធម៌ចិន។ ទំនៀមទម្លាប់នៅក្នុងការធ្វើម្ហូបគឺមកពីតំបន់ផ្សេងៗគ្នានៃប្រទេសចិនដូចជាម្ហូបតំបន់ក្វាងតុង តំបន់ស៊ីឈ័ន និងតំបន់ជើជាំងជាដើម។ ហើយប្រជាជនចិននិយមប្រើចង្កឹះដើម្បីចាប់ម្ហូបពីចាប់ហើយដាក់ចូលមាត់តែម្តង។Best Traditional Chinese Dishes: 15 Must-Try China Foods

៧ ពិធីបុណ្យប្រពៃណីចិន៖ ពិធីបុណ្យនានាត្រូវបានបង្កើតឡើងនៅក្នុងរាជវង្សហាន អំឡុងឆ្នាំ២០៦មុនគស រហូតដល់២២០នៃគស។ ពិធីបុណ្យនីមួយៗសុទ្ធតែមានទំនៀមទម្លាប់ប្រពៃណីនិងអត្ថន័យរៀងៗខ្លួន។ រីឯពិធីបុណ្យសំខាន់ៗក្នុងប្រទេសចិនរួមមាន ពិធីបុណ្យនិទាឃរដូវ និងពិធីបុណ្យបង្ហោះគោម ពិធីបុណ្យអ៊ុទូកនាគ ពិធីបុណ្យចូលឆ្នាំចិនជាដើម៕Lunar New Year 2023 - Animal, Dates & Celebrations