អ្នកជំនួញល្បីលោកស្រី ទ្រី ដាណា ហាក់មិនអស់ចិត្តរួមទាំងមានចិត្តខឹងផងដែរបន្ទាប់ពីមានមតិមួយចំនួនរិះគន់នាងថា «គោចាស់ស៊ីស្មៅខ្ចី» ព្រោះតែលេងស្និទ្ធស្នាលជាមួយលោក សេង មង្គល។ លោកស្រី ទ្រី ដាណា ថាតាមចិត្តខឹងម្តងៗចង់តែភ្ជាប់ពាក្យរៀបការជាមួយបុរសសង្ហា មានសាច់ដុំ ក្មេងជាង សេង មង្គល ឱ្យមើលទេ។
តាមរយៈការ Live នាពេលថ្មីៗនេះរបស់លោកស្រី ទ្រី ដាណា នៅលើបណ្តាញសង្គមហ្វេកប៊ុក ត្រូវបានអ្នកលេងទិកតុកកាត់បង្ហោះចែករំលែកត្រង់ចំណុចមួយដែលជាប្រធានបទក្តៅគគុករបស់លោកស្រី ទ្រី ដាណា ដែលមានការរិះគន់ថា «គោចាស់ចង់ស៊ីស្មៅខ្ចី»។
ក្នុងវីដេអូនោះអ្នកជំនួញរូបនេះបាននិយាយថា «អ្នកមួយចំនួនចំអន់ថាការលេងស្និទ្ធស្នាលជាមួយលោក សេង មង្គល ដូចគោចាស់ចង់ស៊ីស្មៅខ្ចី ហើយមើលតែ សេង មង្គល អាយុ១៧ ១៨ ឆ្នាំ។ លោកស្រី បន្តទៀតថា ដល់ពេលខ្លួនការស្រាប់តែកូនកំលោះចេញមកសង្ហា មានសាច់ដុំជាង មង្គលទៀតចេញមកឡើងក្មេងជាង មង្គល ទៀតតើយ៉ាងមិចវិញ។ រាល់ថ្ងៃពេលខឹងម្តងៗចង់តែការឱ្យអ្នករិះគន់មើលទេ។
លោកស្រី ទ្រី ដាណា បន្ថែមទៀតថា អ្នកដែលគេស្រលាញ់ខ្លួនស្អាត សង្ហា ជាងមង្គលទៀតមិនចង់ប្រៀបធៀបគ្នានោះទេតែជាក់ស្តែងវាជាការពិតហើយចង់តែភ្ជាប់ពាក្យឱ្យឃើញកូនកំលោះខ្លួនថាសង្ហាបែបនេះបាន ទ្រី ដាណា យក។
វីដេអូដែលមានការចែករំលែកនៅលើទិកតុកអ្វីដែលលោកស្រី ទ្រី ដាណា ថាចង់តែរៀបការជាមួយបុរសសង្ហា មានសាច់ដុំលើស លោក សេង មង្គលនេះត្រូវបានអ្នកលេងបណ្តាញសង្គមទិកតុក បញ្ចេញមតិវែកញែកព្រាតដូចគ្នា។
អ្នកខ្លះបានជំរុញឱ្យលោកស្រី ទ្រី ដាណា ឆាប់រៀបការទៅ ហើយក៏ពោលចង់មានសំណាងដូចអ្នកជំនួញរូបនេះ ខណៈអ្នកផ្សេងទៀតមានការលើកឡើងទាក់ទងនឹងលុយផងដែរ៕










