វៀតណាម៖ ភោជនីយដ្ឋានប៊ូហ្វេសាច់គោវៀតណាមមួយកន្លែងមានតម្លៃ ៤ ដុល្លារក្នុងម្នាក់ បានបែកធ្លាយរូបភាពនៅលើបណ្តាញសង្គម ដោយដាក់សាច់ និងគ្រឿងផ្សំផ្សេងៗរាយប៉ាយនៅលើឥដ្ឋក្បែរបន្ទប់ទឹកយ៉ាងកខ្វក់ ធ្វើឱ្យអតិជន ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណិតរិះគន់យ៉ាងចាស់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNf_1ZfdjzrEuP9zoIPI7RNzdI1W_cs7XOfWrgg-KbuofO1Y1VBzYAj8Bk6OsbbUWczkQGtjnZ7bN5odoPO5VC0SvXwt1nxaom9aRmY9NcjS68ppPiqJj0KhL3FfU5bgTupvKsF0ph43x8Fc9yF5tF4_12lGzfjJ_qcfjl17OsvnPA_nFtZJ1jBGubt4A/s1280/photo_2023-10-28_09-16-29.jpg

ភោជនីយដ្ឋានប៊ូហ្វេដ៏ពេញនិយមមួយកន្លែងក្នុងទីក្រុងហាណូយប្រទេសវៀតណាម ដែលមានស្លាកសញ្ញាថា TL Buffet បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានរូបភាពនៅពីក្រោយឆាកនៃភាពឆ្ងាញ់ ដោយដាក់សាច់ផ្ទាល់នៅលើឥដ្ឋ បន្លែ ផ្លែឈើ និងគ្រឿងទេសផ្សេងៗត្រូវបានដាក់រាយប៉ាយពេញឥដ្ឋ ដែលមើលទៅពិតជាកខ្វក់ខ្លាំងណាស់ និងគួរឱ្យខ្ពើមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6uWT0g9Wo6k_ekKb5mvP6-OqQ-xcxpebGXkMrqq7w000MsxwXIZHJv29HgdywRo4fGSKh2-e1yOdtG47LK-xlqovNRUPCCyXrNRCahMU-ODLS92ndEVOai2fDMcUaCqtsKIcyqzS5xmZNG9u9xXy_MXDLWUwQ_ZOs-4ha16ptvBz1molECrXhJVJZrs/s1280/photo_2023-10-28_09-16-38.jpg

យោងតាមគេហទំព័រ SAOstar ដែលបានរាយការណ៍កាលពីថ្ងៃទី ២៧ ខែតុលាថា ហេតុការណ៍នេះកើតឡើងនៅពេលដែលអតិថិជនម្នាក់បានទៅញ៉ាំអាហារប៊ូហ្វេ ហើយពេលចូលបន្ទប់ទឹក ចៃដន្យក៏បានជួបប្រទះនឹងទិដ្ឋភាពនៅពីក្រោយការរៀបចំគ្រឿងផ្សំដ៏គួរឱ្យរន្ធត់បែបនេះ ដោយគាត់បានថតរូបជាច្រើនបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនបញ្ចេញមតិមិនពេញចិត្ត ក៏ដូចជាស្នើសូមស្ថាប័ននិងមន្ត្រីពាក់ព័ន្ធ បង្កើនល្បឿនប្រតិបត្តិការដើម្បីឱ្យអតិថិជនមានសុវត្ថិភាពក្នុងការបរិភោគអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLFpFfh0uN9f3xTBXE6f9xnm7LNLoWuEU4CHNxhLHIDOMltj8gHaTo9OJzwHY0I43E_UrazHdqufLW3EoLv5Lvunx6Io93gaqxXRTxoqg_N343RdN8Hm_aB2MV_HfQDuYpc5UHVFDxbENU0Pj8g5LRnGcNrGvOz8Nbpq5cgmmrIYmZrggUeVJZ_Sg0mI/s680/photo_2023-10-28_09-16-22.jpg

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីត្រូវបានគេរិះគន់យ៉ាងចាស់ ភោជនីយដ្ឋាន TL Buffet បច្ចុប្បន្នត្រូវបានបិទមួយរយៈធំ នឹងបានបង្ហោះសារសូមទោសជាសាធារណៈ ទៅដល់អតិថិជនទាំងអស់ អំពីការខ្វះអនាម័យ ក៏ដូចជាភាពកខ្វក់របស់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCAvpxzqIXiWGUp9DqE20sQbI2HKgQN2ZbEvlZ-xwSwE_vs8A3dXlHwrZFh6eTlGd1tP1ixq8TJxqVXNd62k5tXvVi2l85dEKqUoP1ibkqIUZ02K5vsmAan4tmSykOCNTqa6z6Q9GIxwbB16iQqE56hC12wPM1coOKC5yw3QpgIg-PJsNss2ViB9eRQFk/s1280/photo_2023-10-28_09-16-44.jpg