តែទឹកដោះគោ (Bubble milk tea) គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់យុវវ័យនាសម័យថ្មីដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ រួមជាមួយនឹងគុជខ្មៅដ៏ស្រទន់ ដែលធ្វើឱ្យភេសជ្ជៈនេះមានភាពល្បីល្បាញខ្លាំងនៅក្នុងទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការទទួលទានតែទឹកដោះគោញឹកញាប់ ក៏ដូចជា Bubble milk tea អាចប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ ធ្ងន់ធ្ងររហូតដល់ធ្វើអត្តឃាតទៀតផង។Classic Bubble Tea Recipe | Epicurious

យោងតាមគេហទំព័រ sciencealert ដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែតុលាកន្លងទៅថា ការទទួលទានតែទឹកដោះគោអាចធ្វើឱ្យមនុស្សជាច្រើនញៀន ដែលបណ្តាលឱ្យអ្នកត្រូវទទួលទានភេសជ្ជៈនេះជារៀងរាល់ថ្ងៃ។ ហេតុនេះហើយ ទើបអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនចំនួនពីរបានចេញផ្សាយលទ្ធផលនៃការស្ទង់មតិនិស្សិតមហាវិទ្យាល័យក្នុងទីក្រុងប៉េកាំង ដោយបង្ហាញថា ការញៀនតែទឹកដោះគោគុជ អាចជំរុញឱ្យយុវជនឆ្កួតប្រសិនបើពួកគេមិនបានទទួលទានវា។China's milk tea being preferred over other summer drinks

យោងតាមការស្រាវជ្រាវមួយទៀតដែលបានចេញផ្សាយនៅឆ្នាំ ២០២៣ ពីសាកលវិទ្យាល័យ Tsinghua និងសាកលវិទ្យាល័យ Central University of Finance and Economics ក្នុងប្រទេសចិន ក៏បានធ្វើការស្ទង់មតិលើនិស្សិតមហាវិទ្យាល័យចំនួន ៥,២៨១ នាក់ដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំបានបង្ហាញថាការផឹកតែទឹកដោះគោបានប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តនិងអារម្មណ៍របស់ពួកគេជារៀងរាល់ថ្ងៃ។ ដូច្នេះ នៅពេលដែលមនុស្សមួយចំនួនព្យាយាមបញ្ឈប់អាកប្បកិរិយានេះ ពួកគេមិនបានទទួលជោគជ័យឡើយ ហើយបញ្ចប់ដោយការទិញវាម្តងទៀត។ និស្សិតខ្លះបាននិយាយថា ពួកគេត្រូវការផឹកតែទឹកដោះគោមួយកែវយ៉ាងតិចក្នុងមួយសប្តាហ៍។Retea; Rethinking Single-use Plastic in the Bubble Tea Market – University  of Guelph Sustainable Restaurant Project

ទោះយ៉ាងណាក៏ដោយ ក្រុមស្រាវជ្រាវបានបញ្ជាក់ទៀតថា អ្នកដែលញៀនតែទឹកដោះគោនឹងមានអារម្មណ៍ឯកោភ្លាមៗ នោះពួកគេអាចជួបប្រទះនូវអារម្មណ៍អវិជ្ជមាន បាត់បង់ស្មារតី ងាយធ្លាក់ចូលទៅក្នុងអារម្មណ៍សោកសៅ ធ្លាក់ទឹកចិត្ត ថប់បារម្ភ រហូតដល់មានអារម្មណ៍ចង់ធ្វើអត្តឃាតទៀតផង ហើយជាទូទៅត្រូវបានគេរកឃើញក្នុងចំនោមយុវជនចិន៕
ប្រភព៖thethaiger