ប្រទេសថៃ ៖ ក្រៅពីការប្រកបមុខរបរជាគ្រូបង្រៀនភាសាចិននៅស្រុកណូនសុវណ្ណ ខេត្តបុរីរាំ ប្រទេសថៃ លោក អាខុម ក្លឿភីម៉ាយ អាយុ៣៦ឆ្នាំ បានដាំដើមត្របែកសាច់ក្រហមនៅក្នុងចម្ការរបស់លោក ក្នុងនោះមានត្របែកពូជផ្សេងៗគ្នា ដូចជា ពូជហុងជួន, ពូជហ្វឺនហុងមី និងពូជឪឡឹក ។ លោក អាខុម និយាយថា ក្រៅពីការបង្រៀនភាសាបរទេសហើយ លោកក៏ស្រឡាញ់ការដាំដុះដំណាំផងដែរ ។ปลูกฝรั่งไส้แดง 400 ต้น เติบโตให้ผลผลิตดี - YouTube

លោក អាខុម បន្តថា ត្របែកសាច់ក្រហមពូជតៃវ៉ាន់ ក៏ជាផ្លែឈើមួយប្រភេទដែលលោកបានដាំនៅក្នុងចម្ការសរុបប្រមាណ៤០០ដើម ។ លោកបានដាំត្របែកចំនួន៣ពូជ ដូចជា ពូជហុងជួន, ពូជហ្វឺនហុងមី និងពូជឪឡឹក ។ ពូជនីមួយៗមានរសជាតិផ្សេងៗគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះ គឺវាមានរសជាតិឆ្ងាញ់ ផ្អែម និងស្រួយ និងមានពណ៌ក្រហមស្អាតគួរឱ្យចង់បរិភោគ ។

ចំណែកវិធីដាំដុះវិញ លោក អាខុម បានកាត់បន្ថយការចំណាយដើមទុនក្នុងការទិញពូជត្របែក ដោយសារវាមានតម្លៃខ្ពស់ ។ ជំហានដំបូង លោកបានដាំត្របែកពូជអាចម៍សត្វ ឬពូជក្នុងស្រុកជាមុនសិន ហើយនៅពេលត្របែកពូជអាចម៍សត្វធំលូតលាស់រឹងមាំល្អ លោកក៏ផ្លាស់ប្តូរពូជរបស់វា ដោយយកមែកត្របែកសាច់ក្រហមមកដោតនៅចំហៀងដើមដើម្បីឱ្យវាដុះលូតលាស់ល្អ ។ វិធីនេះធ្វើឱ្យលោកអាចសន្សំសំចៃការចំណាយប្រាក់បានច្រើនក្នុងការទិញពូជត្របែកមកដាំ ។ไม่มีคำอธิบายรูปภาพ

លោកបន្ថែមថា លោកបានដាំត្របែកសាច់ក្រហមអស់រយៈពេល២ឆ្នាំហើយ ហើយដើមនីមួយៗបានដុះលូតលាស់ល្អ ដោយសារលោកបានស្រោចទឹក និងដាក់ជីជាប្រចាំ ។ លោកអាចបេះផ្លែវាមកបរិភោគ និងលក់ជាបន្តបន្ទាប់ តាំងពីឆ្នាំដំបូងដែលលោកបានដាំ ។ ចំពោះវិធីថែទាំវិញ លោកបានកាត់មែករបស់វាចេញខ្លះ និងចាប់ផ្តើមខ្ចប់ក្តិបត្របែកតូចៗដើម្បីទទួលបានផ្លែត្របែកល្អ និងការពារសត្វល្អិត ។

ហេតុនេះ ការដាំត្របែកសាច់ក្រហមជាមុខរបរមួយទៀត ដែលធ្វើឱ្យលោក អាខុម មានសេចក្តីសុខ ថែមទាំងទទួលបានប្រាក់ចំណូលគួបផ្សំជាមួយមុខរបរជាគ្រូបង្រៀន ។ លោករៀបរាប់ថា ៖ «វាបានចេញផ្លែពេញមួយឆ្នាំ ហើយខ្ញុំអាចប្រមូលផលជាបន្តបន្ទាប់ ។ មុនដំបូង ខ្ញុំបានពូជត្របែកពីតៃវ៉ាន់ចំនួន២ដើម បន្ទាប់មក ខ្ញុំក៏បានស្រាវជ្រាវពីវិធីដាំនៅប្រទេសថៃ ។ ដូច្នេះ ខ្ញុំក៏បានដាំត្របែកពូជអាចម៍សត្វជាមុន រួចយកមែកត្របែកសាច់ក្រហមមកដោតជាមួយគ្នា» ៕ ฝรั่งแตงโม - YouTubeប្រភព ៖ CCNews-Live