Seoul៖ កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែតុលានេះ តុលាការរដ្ឋធម្មនុញ្ញកំពូលរបស់កូរ៉េខាងត្បូងបានដាក់ឲ្យអនុវត្តច្បាប់ហាមប្រាមមិនឲ្យមានទំនាក់ទំនងស្នេហាភេទដូចគ្នានៅក្នុងជួរកងទ័ពយោធា គឺបានលើកឡើងពីហានិភ័យដែលអាចកើតមានឡើងនៅក្នុងពេលត្រៀមខ្លួនប្រយុទ្ធរបស់ក្រុមយោធា ក្នុងន័យមួយដែលទទួលបាននូវការរិះគន់ដោយសកម្មជនសិទ្ធិមនុស្សថាជាការរារាំងសិទ្ធស្រលាញ់ភេទដូចគ្នា។
នៅក្រោមច្បាប់យោធារបស់ប្រទេសកូរ៉េខាងត្បូង ទាក់ទងទៅនឹងអំពើឧក្រិដ្ឋកម្មនៃការស្រលាញ់ភេទដូចគ្នានៅក្នុងជួរកងទ័ពនេះ អ្នកដែលប្រព្រឹត្តិបទល្មើសនឹងមានទោសជាប់ពន្ធធនាគាររយៈពេល២ឆ្នាំ ដែលច្បាប់នេះត្រូវបានតុលាការកំពូលកូរ៉េខាងត្បូងចងក្រងឡើងនិងបានកែសម្រួល៤ដងរួចមកហើយគឺតាំងពីឆ្នាំ២០០២មកម្លេះ។
តុលារកូរ៉េខាងត្បូងបានលើកឡើងថា យោងទៅតាមសេចក្តីសម្រចទី៥ដល់ទី៤ ប្រសិនបើមានការអនុញ្ញាតិឲ្យមានទំនាក់ទំនងភេទដូចគ្នានោះនឹងធ្វើឲ្យខុសវិន័យនៅក្នុងជួរកងទ័ព និងប៉ះពាល់ដល់សតិអារម្មណ៍ក៏ដូចជាសមត្ថភាពចុះខ្សោយក្នុងការធ្វើសមយុទ្ធផងដែរ។
ម៉្យាងវិញទៀត ក្រុមអ្នកការពារសិទ្ធមនុស្សក៏បានធ្វើការទាមទារឲ្យតុលាការធ្វើការលុបច្បាប់នេះ ដោយបាននិយាយថាវាជាច្បាប់ដ៏អាក្រក់និងបុរាណនិយម បន្ទាប់ពីតុលាការកំពូលកូរ៉េខាងត្បូងកាលពីឆ្នាំមុន បានសម្រេចឲ្យតុលាការយោធាលុបចោលការកាត់ទោសពីការដាក់ពន្ធធនាគារទៅលើកូនទាហាន២នាក់ដែលត្រូវបានគេរកឃើញថាមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា។
ក្រុមសកម្មជនក៏បាននិយាយដែរថា ច្បាប់នេះនឹងបង្កឲ្យមានអំពើហិង្សា ជាពិសេសការរើសអើងប្រឆាំងនឹងទាហានដែលស្រលាញ់ភេទដូចគ្នា ក៏ដូចជាមានម៉ាក់ងាយពីពួកគេទាំងអស់នោះផងដែរ។
លោក Boram Jang អ្នកស្រាវជ្រាវអាស៊ីបូព៌ារបស់អង្គការលើកលែងទោសអន្តរជាតិបាននិយាយបន្ទាប់ពីបានឮនូវសេចក្តីថ្លែងការកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើមានការគាំទ្រចំពោះអំពើឧក្រិដ្ឋកម្មនៃទំនាក់ទំនងភេទដូចគ្នារបស់យោធាកូរ៉េខាងត្បូងគឺអាចនិយាយបានថាជាទង្វើដ៏ឈឺចាប់មួយព្រោះកូរ៉េខាងត្បូងបានតស៊ូអស់ជាច្រើនទសវត្សមកហើយដើម្បីទាមទារនូវសមភាពយេនឌ័រនៅក្នុងប្រទេស។
គួរបញ្ជាក់ផងដែរថា កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានក្រុមកងទ័ពសកម្មច្រើនជាងគេបង្អស់លើពិភពលោកហើយសុទ្ធតែជាបុរសពោរពេញដោយកម្លាំងនិងសុវត្ថិភាពដែលមានអាយុចាប់ពី១៨ដល់២៨ឆ្នាំ ព្រោះបុរសដែលស្ថិតចន្លោះវ័យទាំងនេះត្រូវមានកាត្វកិច្ចបម្រើជាតិយ៉ាងហោចណាស់ពី១៨ទៅ២១ខែដោយជៀសពុំបាន។CAN News










