ពិតជាមានទឹកចិត្តគួរឱ្យសរសើរណាស់សម្រាប់តារាចម្រៀងពន្លកថ្មី ថុល សុភិទិ ដែលមានចិត្តជ្រះថ្លាជួយសង្គមក្នុងស្មារតីខ្មែរជួយខ្មែរដោយបាននាំយកថវិកាចំនួន ១ ៦០០ ដុល្លារបរិច្ចាគជូនមូលនិធិគន្ធបុប្ផាពីកម្មវិធីដាក់ឱ្យដេញថ្លៃម៉ូតូរបស់លោកកាលពីកន្លងមកថ្មីៗនេះ។

នៅលើបណ្តាញសង្គមរបស់ មូលនិធិគន្ធបុប្ផា បានបញ្ជាក់ថា ក្រុមហ៊ុន startec dynamic Cambodia និង លោក ថុល សុភិទិ បានផ្តួចផ្តើមគំនិត និងនាំយកថវិកាចំនួន ១ ៦០០ ដុល្លារ ពីកម្មវិធីដាក់ឱ្យដេញថ្លៃម៉ូតូលោកថុល សុភិទិ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និង ព្យាបាលទារក-កុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។May be an image of 7 people and text

ទឹកចិត្តសប្បុរសនេះហើយ អ្នកគាំទ្របានបង្ហាញអារម្មណ៍របស់ខ្លួនថាពួកគេមិនស្តាយក្រោយនោះទេដែលបានគាំទ្រតារាចម្រៀងរូបនេះ។ មិនត្រឹមតែចូលរួមបរិច្ចាគទឹកប្រាក់ខាងលើជូនមូលនិធិគន្ធបុប្ផាប៉ុណ្ណោះទេ ថុល សុភិទិ និងគូស្នេហ៍បានឧបត្ថម្ភស៊ីម៉ងត៍២០០បាវ ដល់សាលានៅខេត្តកំពតផងដែរនាកន្លងមកថ្មីៗនេះដូចគ្នា។

កាយវិការដ៏ល្អរបស់ ថុល សុភិទិ នេះជាភាពគម្រូមួយដល់អ្នកគាំទ្រក៏ដូចជាអ្នកក្នុងចង្កោមសិល្បៈដើម្បីចូលរួមកិច្ចការសង្គម រួមចំណែកជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានិងជាប្រយោជន៍ដល់សាធារណជន តាមរយៈអំពើសប្បុរសធម៌។May be an image of 1 person

ថុល សុភិទិ ជាតារាចម្រៀងក្នុងទ្រនំហង្សមាសដែលកើតឡើងពីកម្មវិធី Cambodian Idol រដូវកាលពី៤ ដែលជាបេក្ខជនជើងខ្លាំងស្ថិតក្នុង៤នាក់ចុងក្រោយ។ ចាប់តាំងពីប្រលងចម្រៀងរួច ភិទិ មានទីផ្សារសិល្បៈយ៉ាងច្រើន មិនថាជាការថតសម្អាងការ ឬចូលរួមកម្មវិធីតូចធំនានា។ ត្រឹមរយៈពេលជាង១ឆ្នាំនៃអាជីពជាអ្នកចម្រៀងលោកកើបលុយបានមិនតិចនោះទេ មានសមត្ថភាពទិញទាំងម៉ូតូធំ ឡានទំនើបជាដើម។

ងាកទៅកាន់ជីវិតគូវិញ ភិទិ ជាអ្នកសិល្បៈមួយរូបដែលហ៊ានបើកចំហចំណងស្នេហ៍ជាសាធារណៈទោះបីជាគូស្នេហ៍លោកជាស្រ្តីមេម៉ាយកូន១ក៏ដោយ នេះអាចបញ្ជាក់ថា ភិទិ ជាមនុស្សស្មោះត្រង់ជាមួយអ្នកគាំទ្រ ទើបរាល់បទចម្រៀងរបស់លោកទម្លាក់លើទីផ្សារច្រើនតែផ្ទុះខ្ទង់លានញឹកញាប់គួបផ្សំទឹកដមសំឡេងរបស់លោកពីរោះបន់បែនបានច្រើនទម្រង់៕May be an image of 3 people, people smiling, people studying and table