លោក David Sinclair ដែលជាសាស្ត្រាចារ្យនៅសាលាវេជ្ជសាស្ត្រ Harvard សហរដ្ឋអាមេរិក បច្ចុប្បន្នមានអាយុ ៥៤ ឆ្នាំ ប៉ុន្តែមើលទៅក្មេងខ្លាំងខុសធម្មតា ដោយគាត់បាននិយាយថា ដើម្បីទទួលបានរាងកាយមាំមួន សុខភាពល្អ និងក្មេងជាងវ័យ គាត់តែងតែរក្សាទម្លាប់ល្អៗ ៣ យ៉ាងដូចខាងក្រោម៖

១.ធ្វើការក្នុងទីតាំងឈរ៖ សាស្រ្តាចារ្យ Sinclair បាននិយាយថា ជាធម្មតាគាត់តែងតែធ្វើការក្នុងជំហរឈរ ដោយមិនអង្គុយយូរពេកពេញមួយថ្ងៃនោះទេ។ គាត់បានបន្តទៀតថា នៅពេលដែលយើងបានធ្វើការក្នុងទីតាំងឈរ រាងកាយនឹងដុតកាឡូរីកាន់តែច្រើន នេះនឹងជួយកែលម្អការរំលាយអាហារគ្លុយកូស និងការកន្ត្រាក់សាច់ដុំ ដែលជាហេតុធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។សាស្ត្រាចារ្យ​វ័យ ៥៤ ឆ្នាំ «​នៅ​ក្មេង​អាយុ ៣០ ឆ្នាំ» អាថ៌កំបាំង​នៃ​ការ​ប្រឆាំង​ភាព​ចាស់​ស្ថិត​ក្នុង​ទឹក ២ ប្រភេទ និង​ទម្លាប់ ៣ - រូបថត ៤.

២.ផឹកទឹកដោះគោជូរជាមួយគ្រាប់ផ្លែប៊ឺរី៖ សាស្ត្រាចារ្យ Sinclair តែងតែទទួលទានទឹកដោះគោជូរសម្រាប់អាហារពេលព្រឹក ហើយបន្ថែមផ្លែប៊ឺរី ២ ឬ ៣ គ្រាប់ជារៀងរាល់ថ្ងៃ ដើម្បីប្រឆាំងនឹងសារធាតុអុកស៊ីតកម្ម ក៏ដូចជាមានឥទ្ធិពលប្រឆាំងភាពចាស់ ការពារជំងឺមហារីក និងល្អសម្រាប់សុខភាពបេះដូង រួមទាំងខួរក្បាល។Homemade Vegan Coconut-Blueberry Yogurt Recipe

៣.ធ្វើលំហាត់ប្រាណ៖ ជាទូទៅសាស្ត្រាចារ្យ Sinclair តែងតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍ ដោយ ១ ដងហាត់រយៈពេល ៣០ នាទី ដើម្បីរក្សាកោសិកាឱ្យមានសុខភាពល្អ រាងកាយមាំមួន និងការពារភាពចាស់ ក៏ដូចជាពន្យារអាយុជីវិតរបស់យើងផងដែរ៕Bring The Shreds Back Workout Routine - Bring the Shreds

ប្រភព៖cafef.com