ប្រទេសចិន៖ ផ្លូវរថភ្លើងល្បឿនលឿនឆ្លងកាត់សមុទ្រពី Fuzhou ទៅ Zhangzhou បានបើកដំណើរការនៅថ្ងៃទី ២៧ ខែកញ្ញាដោយឈានដល់ល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនេះជារថភ្លើងល្បឿនលឿនដំបូងគេរបស់ចិនដែលធ្វើដំណើរលើស្ពាននឹងលាតសន្ធឹងតាមឆ្នេរសមុទ្រចំនួនបី។
រថភ្លើងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោងនេះ មានឈ្មោះថា Fuxia ដែលវាអាចជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុង Fuzhou និង Xiamen ពី ៩០ នាទីទៅ ៥៥ នាទី។ ផ្លូវដែកនេះក៏រត់កាត់ទីក្រុង Putian, Quanzhou, និង Zhangzhou ដោយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងនេះមកត្រឹម ៣០ នាទីប៉ុណ្ណោះ។
ប្រទេសចិនសង្ឃឹមថាផ្លូវរថភ្លើងនឹងបង្កើនឱកាសវិនិយោគ រួមទាំងធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលនៅក្នុងខេត្ត Fujian ដែលជាតំបន់មានទីតាំងឆ្លងកាត់ច្រកសមុទ្រពីកោះតៃវ៉ាន់។
មន្ត្រីរដ្ឋាភិបាលចិនបាននិយាយថា បណ្តាញដឹកជញ្ជូនរួមបញ្ចូលគ្នាដែលកំពុងត្រូវបានសាងសង់នៅក្នុងខេត្ត Fujian នឹង “ធ្វើឱ្យវាអាចបង្កើតខ្សែដឹកជញ្ជូនល្បឿនលឿនដោយតភ្ជាប់ខេត្តនេះជាមួយតៃវ៉ាន់”។ រថភ្លើងល្បឿនលឿនឆ្លងកាត់សមុទ្រលឿនបំផុតរបស់ចិនបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៧ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ដែលជារថភ្លើងបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃ រួមទាំង Internet of Things នឹងជាជំហានថ្មីមួយនៅក្នុងឧស្សាហកម្មសំណង់ដឹកជញ្ជូនដ៏ឆ្លាតវៃបំផុតរបស់ប្រទេសចិន៕
ប្រភព៖vnexpress










