នៅថ្ងៃទី២០ ខែកញ្ញា HYBE បានប្រកាសថា Big Hit Music ដែលជាភ្នាក់ងារគ្រប់គ្រងក្រុមចម្រៀងដ៏ល្បីល្បាញ BTS នឹងបន្តកិច្ចសន្យាផ្តាច់មុខរបស់ខ្លួនជាមួយក្រុមរាប់ចាប់ពីឆ្នាំ ២០២៥ ទៅ។ ដើម្បីអបអរភាពជោគជ័យនេះក្រុមហ៊ុននឹងបរិច្ចាគ១ពាន់លានវ៉ុនប្រមាណ៧៥,៥០០០ដុល្លារទៅគណៈកម្មាធិការ UNICEF Korea ដែលអង្គការនេះផ្តោយទៅលើការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារគ្រប់រូប។All 7 BTS members renew contracts with Big Hit Music | ABS-CBN News

ការសម្រេចចិត្តនេះត្រូវបានបញ្ជាក់ដោយការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលធានាដល់ការបន្តទំនាក់ទំនងរបស់ទីភ្នាក់ងារតន្ត្រីជាមួយនឹងសមាជិក BTS ទាំង៧រូបគឺ RM, Jin, SUGA, J-Hope, Jimin, V និង Jungkook នៅបន្តកុងត្រាដដែល។BTS Members Renew Contracts With Big Hit Music – Billboard

BTS គឺជាក្រុមចម្រៀងដែលទទួលបានការសាទរជាអន្តរជាតិ និងតំណាងឱ្យភាពលេចធ្លោនៃកម្លាំងវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់ Big Hit Entertainment ដែលជាអ្នកកាន់តំណែងមុនរបស់ HYBE កាលពីឆ្នាំ ២០១៣។ ក្រុមនេះបានកើនឡើងយ៉ាងឆាប់រហ័សនូវភាពល្បីល្បាញទូទាំងពិភពលោក។ ពេញមួយអាជីពដ៏អស្ចារ្យរបស់ពួកគេ BTS បានសាងកំណត់ត្រា ឈ្នះពានជាច្រើននៅក្នុងដៃ ថែមទាំងបានយកឈ្នះលើតារាងតន្រ្តីនៃប្រទេសជាច្រើនជាប់ចំណាត់ដថ្នាក់កំពូលដូច US Billboard, UK Official Charts, Japanese Oricon, iTunes, Apple Music និងតារាងផ្សេងទៀតជាច្រើន។Rayakan Pembaruan Kontrak BTS, Big Hit Music Akan Mendonasikan 1 Miliar Won  kepada Komite UNICEF Korea - Korea Banget

កម្ពស់ជាសាកលរបស់ក្រុមនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ និងលើសពីតន្ត្រីរបស់ពួកគេ BTS ក៏មានឥទ្ធិពលសង្គមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែងដូចជាការថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ និងការផ្តួចផ្តើមយុទ្ធនាការ LOVE MYSELF ជាដើម។ ជាផ្នែកនៃដំណើរការបន្តកិច្ចសន្យានេះ Big Hit Music នឹងចាប់ផ្តើមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាជិកម្នាក់ៗជាបន្តបន្ទាប់ និងពេញលេញនៃកិច្ចសន្យាផ្តាច់មុខថ្មីនៅឆ្នាំ ២០២៥បន្ទាប់ពីសមាជិកបានបញ្ចប់កាតព្វកិច្ចយោធារួចរាល់។PROFILE | BTS | BIGHIT MUSIC

លើសពីនេះទៅទៀត ដើម្បីបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះដំណឹងនេះ BTS និងអ្នកគាំទ្រក្រុម ARMY, Big Hit Music បានបង្ហាញថាពួកគេនឹងបរិច្ចាគ ១ ពាន់លានវ៉ុន ប្រមាណ៧៥,៥០០០ដុល្លារដល់គណៈកម្មាធិការ UNICEF Korea ។ ទង្វើដ៏សប្បុរសនេះសមឥតខ្ចោះជាមួយនឹងយុទ្ធនាការ LOVE MYSELF ដែល BTS និងភ្នាក់ងារបានបង្កើតឡើងរួមគ្នាក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧៕