បន្ទាប់ពីបង្ហោះនៅលើហ្វេសប៊ុកបង្ហាញពីលទ្ធផលដែលបេក្ខនារី លឹម សេរីហាន់នីកា មិនអាចឈ្នះ Vote ទាំងដែលនៅក្នុងក្រុមរបស់ Coach សោភា នីកាមានសំឡេងល្អជាង ធ្វើបានល្អជាងទទួលបានសរសើរពីមហាជន និងគ្រូបង្វឹកទាំង៤ តារាសម្តែង ឆឹម សក្កដា ត្រូវអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកយ៉ាងចាស់ដៃថាមានភាពលំអៀងទៅលើបេក្ខជន ស៊ុន វេហា និងមានអ្នកលើកឡើងប្រយ័ត្នបែកធ្លាយរូបភាពលើ Twitter រហូតតារាសម្តែងរូបនេះតបទៅវិញមិនសំចៃ។
នៅលើផេករបស់លោក ឆឹម សក្កដា នាយប់ថ្ងៃទី១៩ កញ្ញា លោកបានបង្ហោះរូបភាពបេក្ខនារី The Voice លឹម សេរីហាន់នីកា ដោយភ្ជាប់ជាមួយខ្លឹមសារថា«មហាជនជាច្រើនកំពុងតែឆ្ងល់ និងកំពុងតែវែកញែកថាហេតុអ្វីនីកាមិនអាចឈ្នះ Vote ទាំងដែលនៅក្នុងក្រុម របស់ Coach សោភា គឺនីកាមានសំឡេងល្អជាង ធ្វើបានល្អជាង ទទួលបានសរសើរពីមហាជន និងគ្រូបង្វឹកទាំង៤ខ្លាំងជាងហើយបើនិយាយពីប្រជាប្រិយភាពតាមហ្វេសប៊ុក យូធូប និងទិកតុកក៏មានអ្នកគាំទ្រច្រើនជាង ជាពិសេសត្រូវបាន ជាប់Best of the voice ២សប្ដាហ៍ផ្ទួនគ្នា។ តើមានអ្វីទេបានជាបែបនេះ? ខ្ញុំក៏មិនដឹងដែរ! តែបើសិនជាអ្នកទាំងអស់គ្នាគាំទ្រក្មេងស្រីម្នាក់នេះ ជួយបោះឆ្នោតគាំទ្រនាងផង កុំឱ្យដល់ពេលនាងចាកចេញទើបផ្ទុះការវែកញែក បែបនេះបែបនោះ គ្រប់យ៉ាងគឺវ៉ូត បើចង់ឱ្យនីកាទៅវគ្គផ្ដាច់ព្រ័ត្រជួយ Vote ឱ្យនាងផង»។
ការបង្ហោះរបស់លោក សក្កដា ខាងលើនេះអ្នកលេងបណ្តាញសង្គមបានបង្ហាញការមិនពេញចិត្តច្រើនព្រមទាំងបញ្ចេញមតិថា«វាជាចិត្តរបស់គេ គេស្រលាញ់គាំទ្រអ្នកណានោះប្រាកដជា Vote ឱ្យអ្នកនោះហើយ ពុំអាចបង្ខំបានទេ។,តាមការជាក់ស្តែង នីកា ត្រូវឆ្លងផុតវគ្គ Semi Final ដល់វគ្គ Final បើនីកា ធ្លាក់វគ្គ Semi Final ចាត់ទុកថាកម្មវិធី នេះប្រលងរើសប្រជាប្រិយ», មនុស្សយើងចិត្តមិនដូចគ្នាទេបើគេស្រលាញ់អ្នកណាគេបោះឱ្យអ្នកនឹងហើយយ។ ឃ្លានេះដែរលោក សក្កដា បានតបវិញថា «ត្រូវហើយគ្រាន់តែប្រាប់អ្នកស្រលាញ់នីកា ឱ្យជួយវ៉ូតអោយគាត់តែប៉ុណ្ណោះ មិនបានបង្ខំអ្នកមិនស្រលាញ់វ៉ូតឱ្យទេគាំទ្រនរណា វ៉ូតឱ្យអ្នកនោះចុះ»។
អ្នកផ្សេងទៀតបានលើកឡើងទៀតថា«នៅសល់តែពីរនាក់ហើយបងផុសចឹងដូចលំអៀងពេកហើយ, អយុត្តិធម៌ចំពោះវេហាពេកហើយពូដាអើយកូនក្រុមចែភាដូចគ្នាតើ ម្នាក់ណាដល់វគ្គផ្ដាច់ព័្រត្រក៏បានដែរម៉េចលើកតែនីកាមកផុសរហូតចឹងពូអត់ដែលឃើញពូផុសវេហាសោះ» ពាក្យសម្តីនេះ តារាសម្តែង ឆឹម សក្កដា តបវិញថា «មើលគ្រប់ផុសនៅ?»ហើយម្ចាស់គណនីនោះបានតបវិញថា «ពូគួរផុសតំណាលគ្នាមិនមែនដល់គេcmtគ្រប់គ្នាពីវេហា ទើបពូផុសតាមក្រោយទេ នីកា វេហា ខ្ញុំគាំទ្រដូចគ្នាទេ ហើយរិតតែគាំទ្រចែភាទៀតផង
(ខ្ញុំមិនមែនហ្វេនគាត់ទាំងពីរទេ)តែពូដាជាគូស្នេហ៍បងភាហើយមកផុសចឹងៗអីមិនសមសោះ»។
មានគណនីមួយទៀតបានដាក់ចំទៅលោក ឆឹម សក្កដា ថា «សម្តែងដឹងសម្តែង ប្រយ័ត្នបែកធ្លាយរូបលើ Twitter ណាវែកញែកនឹងស្មានតែ១ប្រទេសស្រុកខ្មែរគេហ្វេននីកាទាំងអស់មែន» ។ ឃ្លានេះដែរធ្វើឱ្យតារាសម្តែងរូបនេះក្តៅស្លឹកត្រចៀកបានតបវិញដែរថា «លោកឯងហ្វេនអ្នកណាជាសិទ្ធលោក ខ្ញុំហ្វេនអ្នកណាជាសិទ្ធរបស់ខ្ញុំតើ ហើយខ្ញុំគ្រាន់តែប្រាប់ដល់អ្នកគាំទ្រនរណាវ៉ូតឱ្យអ្នកនោះចុះ ម៉េចលោកឯងនិយាយភាសារបែបនេះ មានសិទ្ធតែពួកលោកឯងមែន?,រកស៊ីឱ្យដឹងរកស៊ី កុំមាត់ បៀមប្រហុកប្រយ័ត្នដេកគុកខានរកស៊ី»៕













