ខ្ទឹមស គឺជាឱសថមួយប្រភេទដែលជួយបង្កើនរសជាតិនៃម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងផ្តល់ក្លិនក្រអូបជាប់មាត់ផងដែរ។ ខ្ទឹមសសម្បូរទៅដោយអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើន ដែលបុរសគ្រប់រូបមិនគួររំលងឡើយ។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការទទួលទានខ្ទឹមស៖

១.ជួយបង្កើនស្ថេរភាពផ្លូវភេទ៖ ខ្ទឹមសសម្បូរទៅដោយសារធាតុ Allicin ដែលជួយបង្កើនលំហូរឈាមទៅតំបន់លិង្គ ជាលទ្ធផលលិង្គនឹងរឹងមាំបានល្អ។

២.ជួយការពារភាពចាស់៖ ខ្ទឹមសសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយពន្យារការចាប់ផ្តើមនៃភាពចាស់ចំពោះបុរស។Garlic

៣.ការពារការងាប់លិង្គ៖ ប្រហែលជា ៧០-៨០% នៃករណីងាប់លិង្គគឺបណ្តាលមកពីមូលហេតុសរីរវិទ្យា។ ទោះបីជាថ្នាំ Viagra គឺជាវិធីសាស្ត្រដែលត្រូវបានគេប្រើច្រើនបំផុតក៏ដោយ ក៏ខ្ទឹមសត្រូវបានបង្ហាញថាជួយធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់បុរស។

៤.ធ្វើឱ្យឆ្អឹងរឹងមាំ៖ ខ្ទឹមសមានលក្ខណៈប្រឆាំងនឹងការរលាកនិងជាថ្នាំបំបាត់ការឈឺចុកចាប់ដែលមានអត្ថប្រយោជន៍ច្រើនក្នុងការកាត់បន្ថយការឈឺសន្លាក់ ហើយក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។

៥.កាត់បន្ថយសម្ពាធឈាម៖ ខ្ទឹមគឺជាឱសថធម្មជាតិដ៏ល្អសម្រាប់បញ្ហាបេះដូង សរសៃឈាមក៏ដូចជាជំងឺលើសឈាមផងដែរ ដែលវាបណ្តាលមកពីអាលីស៊ីននិងសមត្ថភាពរបស់វាជួយបន្ថយសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាពបំផុត៕Garlic 100g – Farm Fresh South
ប្រភព៖sanook