ភេសជ្ជៈទាំងពីរប្រភេទខាងក្រោមនេះ ងាយស្រួលរក និងមានតម្លៃសមរម្យ មិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ថែមទាំងជួយការពារជំងឺមហារីកយ៉ាងមានប្រសិទ្ធភាពទៀតផង។ ដូច្នេះហើយ ទឹកទាំងពីរប្រភេទនោះមានដូចជា៖

១.តែបៃតង៖ លទ្ធផលស្រាវជ្រាវជាច្រើនបង្ហាញថាការផឹកតែបៃតងជាប្រចាំអាចការពាររាងកាយពីជំងឺខ្លាញ់រុំបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ការពារមហារីកមាត់ និងមហារីកសួត។ តែបៃតងក៏មានសារធាតុពណ៌ជាច្រើនដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក សរសៃឈាមអាកទែរ កាត់បន្ថយការកកឈាម រំលាយជាតិខ្លាញ់ និងលុបបំបាត់ការប្រមូលផ្តុំជាតិខ្លាញ់រយៈពេលវែងក្នុងរាងកាយ។10 Health Benefits of Green Tea: Know all about how it helps in weight  management, reduces risk of Type 2 Diabetes and more

២.ទឹកក្រូចឆ្មា៖ ទឹកក្រូចឆ្មាមិនត្រឹមតែជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ដែលមានប្រសិទ្ធិភាពត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពផងដែរ ព្រោះវាផ្ទុកនូវសារធាតុ flavonoids ដែលជួយប្រឆាំងនឹងជំងឺមហារីក។ យោងតាមអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម Commonwealth របស់ប្រទេសអូស្ត្រាលី ផ្លែក្រូចឆ្មារអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបាន ៥០%។ រីឯសំបកក្រូចឆ្មាវិញមានសមាសធាតុមួយចំនួនហៅថា limonoids ដែលមានសមត្ថភាពរារាំងការលូតលាស់កោសិកាមហារីក។ ដូច្នេះហើយ ជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើន ទឹកក្រូចឆ្មាសមនឹងទទួលបាននៅក្នុងបញ្ជីភេសជ្ជៈប្រចាំថ្ងៃសម្រាប់គ្រប់គ្រួសារ៕Lime Juice - Recipe