ប្រទេសចិន ៖ រថយន្តថាមពលថ្មីចំនួន៥០គ្រឿងត្រូវបានគេបញ្ជូនមកកាន់ច្រកកំពង់ផែ Wan Ting ខេត្តយូណាន ជាបន្តបន្ទាប់ ។ នេះគឺជាលើកដំបូងហើយដែលប្រទេសចិននាំចេញរថយន្តថាមពលថ្មីជាច្រើនគ្រឿងទៅកាន់មីយ៉ាន់ម៉ា ដែលជា Brand របស់ចិន ។Chinese EV makers eye Southeast Asia to seize opportunities against  weakened Japanese rivals - Global Times

មន្ត្រីទទួលខុសត្រូវរបស់ក្រុមហ៊ុននាំចេញរថយន្តនៅច្រកកំពង់ផែ Wan Ting លើកឡើងថា ចាប់តាំងពីការស្នើសុំឯកសារ រហូតដល់ការត្រួតពិនិត្យរួចរាល់ គឺចំណាយពេលត្រឹមតែ២០នាទីប៉ុណ្ណោះ ។ ការអនុវត្តនីតិវិធីគយឆាប់រហ័សជាងការគិតទៅទៀត ហើយវាបានជួយកាត់បន្ថយការចំណាយពេលវេលាផងដែរ ។Roundup: Myanmar imports Chinese battery electric vehicles for pilot  project-Xinhua

ចាប់តាំងពីដើមឆ្នាំ២០២៣ ច្រកកំពង់ផែនេះបានធ្វើការត្រួតពិនិត្យមនុស្សចេញ-ចូលសរុបចំនួន១០ម៉ឺន៧ពាន់នាក់ ។ លើសពីនេះ ច្រកកំពង់ផែនេះបានត្រួតពិនិត្យទំនិញនាំចេញ និងនាំចូលរាប់លានតោន កើនឡើង៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ស្មើនឹងទឹកប្រាក់សរុប៩.០៥៤លានយាន់ ។Chinese NEV-makers spearhead into SEA with affordable models, aiming to  unseat dominant Japanese players - Global Times

គេសង្កេតឃើញថា ស្ថានីយត្រួតពិនិត្យនៅតាមព្រំដែន Wan Ting បានកែលម្អវិធានការត្រួតពិនិត្យផ្នែកគយ, លើកកម្ពស់ប្រសិទ្ធភាពនីតិវិធីគយនៃការនាំចូល និងនាំចេញទំនិញពីប្រទេសចិន ព្រមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ ៕ ប្រភព ៖ China Face