Rap គឺជាតន្ត្រីបែប Rhythm and Blues មួយប្រភេទ បូករួមនឹងការអត្ថបទកំណាព្យដែលមានអត្ថន័យដកស្រង់ពីជីវិតមកដាក់បញ្ចូល ឬអាចនិយាយមួយបែបទៀតគឺជាចង្វាក់ដែលកំលាយខ្លួនពីចម្រៀង Disco ប៉ុន្តែមានចង្វាក់ដែលកន្ត្រាក់អារម្មណ៍ជាង ចំណែកអត្ថន័យរបស់បទត្រូវតែមាននិងមានចុងជួន។
ភាគច្រើននៃតារា Rap គេតែងតែឃើញមានដាក់ឈ្មោះ Lil ពីមុខដូចជា Lil Wayne, Lil Baby, Lil Uzi Vert, Lil Pump ឬ Lil Durk ជាដើម។
ទាក់ទងនឹងការប្រើប្រាស់ឈ្មោះ Lil ពីមុខនេះ ដំបូងឡើង នៅក្នុងសង្គមអាមេរិក ពាក្យ Lil បានប្រើសម្រាប់ហៅទៅនរណាម្នាក់ដែលមានអាយុក្មេងជាងយើង។
តែក្រោយមកពាក្យនេះក៏ត្រូវបានយ៉ាងទូលំទូលាយក្នុងវិស័យ Rap ដើម្បីជាការគោរពដល់នរណាម្នាក់នៅក្នុងវិស័យ Rap ដែលអ្នកដើរតាមគន្លងរបស់គេ ឬចាត់ទុកគេជា idol ជាដើម។
ជាក់ស្តែងតារាចម្រៀង Rap ជើងចាស់ Lil Wayne ធ្លាប់បាននិយាយថា៖” លោកគឺជាតារា Rap ដំបូងគេដែលប្រើឈ្មោះ Lil នេះ និងចាក់សាក់លើមុខមុនគេបង្អស់ ហើយតារាក្មេងៗជំនាន់ក្រោយ ដែលប្រើឈ្មោះ Lil សុទ្ធតែប្រើ Style តាមខ្ញុំ”៕
ប្រភព៖ Distractify










