ដំណាក់ស្លាខ្មៅស្ថិតនៅលើភ្នំបូកគោ និងទីតាំងស្ថិតនៅក្បែរលោកយាយម៉ៅដែលដំណាក់នេះត្រូវបានហ៊ុំជិតដោយព្រៃស្ងាត់ជ្រងុំ តែបើនិយាយពីទេសភាពគឺស្អាតពេញចិត្ត។No photo description available.

ដំណាក់​ស្លា​ខ្មៅ គឺ​ជា​អតីត​ព្រះរាជ​ដំណាក់​របស់ ​ព្រះបាទ​នរោត្តម សីហនុ សម្រាក​លម្ហែ​ព្រះកាយដែល​ត្រូវ​បាន​សាងសង់​ឡើង​ពី​ថ្ម​ និង​មាន​បិទ​ដោយ​ឈើ​ស្លា​ខ្មៅ​នៅ​ក្នុង​ឆ្នាំ១៩៣៦។No photo description available.

ថ្វី​បើ​អគារ​ទាំងមូល​នៅមាន​សភាព​រឹងមាំ​យ៉ាងណាក្តី ប៉ុន្តែ​ទ្វារ​ និង​បង្អួច​នៃ​ដំណាក់​នេះ​ត្រូវ​បាន​បាត់បង់​អស់​ទៅ​ហើយ។ នៅ​ទីនេះអ្នក​នឹង​បាន​ឃើញ​ពី​ទេសភាព​ដ៏​ស្រស់ស្អាត​គួរ​ឱ្យរំភើប​នៅខាង​ក្រោយ​ដំណាក់ហើយ​ទីនេះ​ក៏​ជា​ទី​កន្លែង​សម្រាប់​គយគន់​ទេសភាព​ថ្ងៃ​រៀប​លិច​ដ៏​អស្ចារ្យ​ផង​ដែរ៕No photo description available.