ខួរក្បាលខ្វះខាតអុកស៊ីសែន (Cerebral Hypoxia) គឺជាអាការៈដែលខួរក្បាលរបស់មនុស្សទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់តាមតម្រូវការ ។ វាអាចមានផលប៉ះពាល់ដល់រាងកាយដូចជា ការដកដង្ហើមខ្លី រហូតធ្វើឱ្យខួរក្បាលធ្វើការខុសធម្មតា ហើយនៅទីបំផុត មានបញ្ហាការស្លា.ប់ខួរក្បាលតែម្តង ។ បើយើងខ្វះខាតអុកស៊ីសែនលើសពី៤នាទីអាចធ្វើឱ្យខួរក្បាលមិនដំណើរការ និងមានគ្រោះថ្នាក់រហូតដល់ស្លា.ប់ ។

ខួរក្បាល គឺជាអវៈយវៈដែលត្រូវការអុកស៊ីសែនជាបន្តបន្ទាប់ ហើយបើវាខ្វះខាតអុកស៊ីសែនលើសពី៤នាទី គឺវានឹងបណ្តាលឱ្យកោសិកាខួរក្បាលស្លា.ប់បន្តិចម្តងៗ ។ ខួរក្បាលខ្វះអុកស៊ីសែនបណ្តាលមកពីកត្តាជាច្រើនយ៉ាង ជាពិសេស ជំងឺដាច់សរសៃឈាមខួរក្បាល, បេះដូងឈប់លោត និងបេះដូងលោតខុសចង្វាក់ជាដើម ។ ដូច្នេះ វាជាមូលហេតុសំខាន់ដែលធ្វើឱ្យអុកស៊ីសែន និងសារធាតុចិញ្ចឹមមិនអាចចូលទៅចិញ្ចឹមក្នុងខួរក្បាលបានតាមធម្មតា ។Hypoxia and Injury - YouTube

ប្រសិនបើយើងមានបញ្ហាខួរក្បាលខ្វះអុកស៊ីសែន ផ្នែកខួរក្បាលដែលត្រូវខូចខាតខ្លាំងបំផុត គឺកោសិកាខួរក្បាល Hippocampal ។ ខួរក្បាលផ្នែកនេះងាយប្រឈមនឹងការខ្វះអុកស៊ីសែន ពីព្រោះវាមានតួនាទីគិត និងបញ្ជា ។ ក្រៅពីនេះ នៅមានផ្នែកសំខាន់២ទៀតនៃកោសិកាខួរក្បាល គឺខួរក្បាល Occipital ដែលប៉ះពាល់ដោយផ្ទាល់ដល់ការមើលឃើញ ព្រមទាំងខួរក្បាលធំ និងខួរក្បាលតូចធ្វើឱ្យសាច់ដុំចុះខ្សោយ ដែលវាមានឥទ្ធិពលដល់តុល្យភាព និងការកន្ត្រាក់សាច់ដុំ ។Cerebral hypoxia, brain hypoxia causes, symptoms, treatment & prognosis

ហេតុនេះ បើយើងសង្ស័យថា អ្នកណាម្នាក់មានបញ្ហាខ្វះខាតអុកស៊ីសែនក្នុងខួរក្បាល យើងត្រូវប្រញាប់ធ្វើចលនាបេះដូងដើម្បីបង្កើនកម្រិតអុកស៊ីសែនក្នុងរាងកាយ និងការពារកុំឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ។ បន្ទាប់មក ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់រហ័សបំផុត ៕ ប្រភព ៖ The Better New