បរទេស៖ លោក Frank Rubio បានចំណាយពេលច្រើនជាង ៣៥៥ ថ្ងៃនៅក្នុងគន្លងផែនដីទាប ដោយបំបែកកំណត់ត្រាសម្រាប់បេសកកម្មអវកាសវែងបំផុតរបស់អាមេរិក។
យោងតាមអ្នកនាំពាក្យរបស់សមាជិក NASA កាលពីថ្ងៃទី ១២ ខែកញ្ញា បានឱ្យដឹងថា លោក Rubio បានរស់នៅ និងធ្វើការលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២ ពោលគឺលើសពីកំណត់ត្រាមុនរបស់អវកាសយានិក Mark Vande Hei។Astronaut Frank Rubio sets new US record for longest trip in space
បច្ចុប្បន្ន Rubio កំពុងស្ថិតនៅលើលំហដើម្បីឈានដល់ចំណុចសំខាន់មួយទៀតក្នុងរយៈពេលពីរបីសប្តាហ៍។ ដូចដែលបានរំពឹងទុក កប៉ាល់ Soyuz របស់រុស្ស៊ីនឹងនាំគាត់ រួមជាមួយសហការីពីរនាក់របស់គាត់គឺ Sergey Prokopyev និង Dmitri Petelin ត្រឡប់មកផែនដីវិញនៅថ្ងៃទី ២៧ ខែកញ្ញា។ នោះមានន័យថាលោក Rubio នឹងចំណាយពេលយ៉ាងហោចណាស់ ៣៧១ ថ្ងៃនៅក្នុងគន្លងគោចរនៅពេលដែលគាត់បានបញ្ចប់បេសកកម្មរបស់គាត់។ ដូច្នេះហើយ Rubio នឹងក្លាយជាជនជាតិអាមេរិកដំបូងគេដែលចំណាយពេលជាងមួយឆ្នាំក្នុងមីក្រូទំនាញ។Frank Rubio Breaks NASA's Single Spaceflight Record | NASA

ទោះជាយ៉ាងណាក៏ដោយ បេសកកម្មដំបូងរបស់លោក Rubio មិនត្រូវបានរចនាឡើងដើម្បីបំបែកកំណត់ត្រានោះទេ។ នៅពេលដែល Rubio ចេញដំណើរទៅកាន់ ISS នៅលើនាវា Soyuz របស់រុស្ស៊ី កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ គាត់ និងសហការីរបស់គាត់បានគិតថា ពួកគេនឹងត្រូវបំពេញបេសកកម្មរយៈពេលត្រឹមតែប្រាំមួយខែប៉ុណ្ណោះ។ ប៉ុន្តែយានអវកាសដែលដឹក Rubio និងសហការីពីរនាក់មើលឃើញការលេចធ្លាយសារធាតុត្រជាក់នៅក្នុងខែធ្នូឆ្នាំដដែល។ បន្ទាប់មកអាជ្ញាធរនៅទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ក៏បានបញ្ជាក់ថា កប៉ាល់នេះមិនមានសុវត្ថិភាពក្នុងការបញ្ជូនអវកាសយានិកមកផែនដីវិញទេ ហើយចាប់ពីពេលនោះមកនាវា Soyuz ក៏បានជាប់គាំងលើលំហ។Expedition 68 Astronaut Frank Rubio Talks with Telemundo 51, W Radio in  Florida - Dec. 30, 2022 - YouTube

ដូច្នេះហើយ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានធ្វើការបាញ់បង្ហោះយានអវកាសជំនួស MS-២៣ ដើម្បីចូលចតជាមួយ ISS។ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការលោក Rubio នឹងអាចត្រលប់មកផែនដីវិញនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដែលការស្នាក់នៅលើ ISS មានរយៈពេល ៣៧១ថ្ងៃ ដោយបំបែកកំណត់ត្រាសម្រាប់បេសកកម្មអវកាសវែងបំផុតរបស់អាមេរិក៕NASA astronaut sets new U.S. single-flight endurance record
ប្រភព៖vnexpress