ដំណឹងដែលមានការសហការគ្នាក្នុងការនាំចូលនូវសាច់គោកូរ៉េដែលមានគុណខ្ពស់បំផុតនិងលំដាប់ថ្នាក់លេខ១នៅកូរ៉េមកទីផ្សារកម្ពុជា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានលើកឡើងថាការនាំចូលសាច់ពីខាងក្រៅធ្វើឱ្យកសិករកាន់តែលំបាកអ្វីដែលក្រសួងអាចធ្វើបានគឺទប់ស្កាត់ការនាំចូលគេចពន្ធនានាដើម្បីផ្តល់លទ្ធភាពដល់កសិករខ្មែរក្នុងស្រុក។No photo description available.

នៅថ្ងៃទី៣០ ខែសីហា នៅលើបណ្តាញសង្គមរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ដែលជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប និងជាស្រ្តីក្តោបក្តាប់ជំនួញច្រើននៅក្នុងដៃបានលើកឡើងថា «ក្រសួងកសិកម្ម “ កសិផលបានតម្លៃខ្ពស់ មិនមែនជាអ្វីដែលយើងចង់បានទេ អ្វីដែលចង់បានគឺថ្លៃលើការផលិតទាប “។ ចង់បានថ្លៃលើការផលិតទាប យ៉ាងមិច?? បើ ជី ,សាំង, អគ្គិសនី គឺយើងមិនអាចគ្រប់គ្រងបានឡើយ តែអ្វីដែលក្រសួងអាចធ្វើបានគឺទប់ស្កាត់ការនាំចូលគេចពន្ធនានា ដើម្បីផ្តល់លទ្ធភាពដល់កសិករខ្មែរយើងក្នុងស្រុក។ ការនាំចូលសាច់ពីខាងក្រៅធ្វើឱ្យកសិករកាន់តែលំបាក»។May be an image of 1 person

ការលើកឡើងរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ខាងលើនេះធ្វើឡើងក្រោយពីក្រុមហ៊ុន មួយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមួយទៀតដើម្បីក្លាយជាដៃគូសហការក្នុងការនាំចូលនូវសាច់គោកូរ៉េ ហាន អ៊ូ (Hanwoo) ដែលមានគុណភាពខ្ពស់បំផុត និងជាប់លំដាប់ថ្នាក់លេខ ១នៅប្រទេសកូរ៉េក្រោម អធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី២៨ ខែសីហា កន្លងមកថ្មីៗនេះ៕May be an image of 4 people and text