ទឹកខ្មេះគឺជាផលិតផលដ៏សម្បូរបែបដែលមានអត្ថប្រយោជន៍ជាច្រើន ដោយវាអាចប្រើសម្រាប់សម្អាតផ្ទះ លាងផ្លែឈើ បន្លែ និងថែមទាំងបោកគក់ទៀតផង។ ទឹកខ្មេះមានលក្ខណៈសម្បត្តិជាថ្នាំសំលាប់មេរោគ បំបាត់ក្លិន និងបន្ទន់។ ដូច្នេះហើយបានជាវាអាចជួយឱ្យសម្លៀកបំពាក់ស្អាត មានក្លិនក្រអូប និងទន់ជាងមុន។ ប៉ុន្តែមនុស្សជាច្រើនឆ្ងល់ថាតើទឹកខ្មេះអាចប្រើនៅពេលបោកខោអាវបានយ៉ាងដូចម្តេច? ខាងក្រោមនេះគឺជារបៀបប្រើទឹកខ្មេះសម្រាប់បោកគក់៖Vinegar in Laundry: 11 Dos & Don'ts for Cleaner Clothes | LoveToKnow

១.បន្ថែមទឹកខ្មេះទៅក្នុងកន្លែងបន្ទន់នៃម៉ាស៊ីន៖ វិធីនេះប្រើទឹកខ្មេះប្រហែល ១/២ ពែង រួចដាក់វាចូលទៅក្នុងកន្លែងបន្ទន់ក្រណាត់ពេលបោកខោអាវដូចធម្មតា។ ទឹកខ្មេះនឹងធ្វើឱ្យក្រណាត់ទន់ ជួយឱ្យសម្លៀកបំពាក់មិនប្រឡាក់ មិនងាយជ្រីវជ្រួញ និងរក្សាពណ៌ភ្លឺ។

២.ប្រើទឹកខ្មេះដើម្បីលុបស្នាមប្រឡាក់៖ សម្រាប់ស្នាមប្រឡាក់ផ្សេងៗដូចជា ស្នាមប្រឡាក់ញើស ស្នាមប្រឡាក់ប្រេង ស្នាមប្រឡាក់អាហារ និងស្នាមប្រឡាក់ឈាមជាដើម។ ទឹកខ្មេះអាចត្រូវបានប្រើដើម្បីជួយកម្ចាត់ស្នាមប្រឡាក់ ដោយអ្នកគ្រាន់តែលាយទឹកខ្មេះជាមួយទឹកធម្មតាក្នុងសមាមាត្រ ១:១ ចាក់វាលើស្នាមប្រឡាក់ដែលកខ្វក់ហើយទុកវាចោល ១០-១៥ នាទីបន្ទាប់មកលាងវាដូចធម្មតា ទឹកខ្មេះនឹងជួយរំលាយស្នាមប្រឡាក់បានយ៉ាងងាយស្រួល។How to Wash White Clothes: A Step-By-Step Guide to Brighter Whites

៣.ត្រាំខោអាវក្នុងទឹកខ្មេះ៖ ប្រសិនបើសម្លៀកបំពាក់មានស្នាមប្រឡាក់រឹង អ្នកអាចយកទឹកខ្មេះទៅត្រាំខោអាវ ហើយទុកវាចោលមុនពេលបោកខោអាវ។ ដោយអ្នកគ្រាន់តែលាយទឹកខ្មេះជាមួយទឹកធម្មតាក្នុងសមាមាត្រ ១:១ ហើយចាក់វាចូលទៅក្នុងអាងត្រាំសម្លៀកបំពាក់ ទុកប្រហែល ៣០ នាទីបន្ទាប់មកលាងសម្អាតដូចធម្មតា នោះទឹកខ្មេះនឹងជួយកម្ចាត់ស្នាមប្រឡាក់កាន់តែងាយស្រួល៕
ប្រភព៖sanook