ប្រទេសថៃ៖ លោក Srettha Thavisin ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ នៃគណបក្សភឿថៃ ដែលបានទទួលការយល់ព្រមពីព្រះមហាក្សត្រ Maha Vajiralongkorn កាលពីល្ងាចថ្ងៃពុធ ទី២៣ ខែសីហា កន្លងទៅ។
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក Srettha បាននិយាយនៅក្នុងសុន្ទរកថាថា លោកនឹងដោយផ្តោតសំខាន់ទៅលើការពង្រីកសេវាថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការជម្រុញកម្មវិធីជាតិជំនួយសង្គមអំឡុងជួបវិបត្តិ និងលើស្ទួយការនាំចេញផលិតកម្មជាដើម-ល-។ ដូច្នេះហើយថ្មីនេះៗលោក Srettha បានដាក់ចេញនូវគោលនយោបាយធំៗចំនួន ៥ ដែលត្រូវអនុវត្តភ្លាមៗក្នុងឆ្នាំ ២០២៣ នេះដែលមានដូចជា៖
១.ផ្តល់ប្រាក់ចំនួន ១០,០០០ បាត (ស្មើ ២៨៦ ដុល្លារ) ទៅដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសដែលមានអាយុលើសពី ១៦ឆ្នាំ ក្នុងគោលបំណងដើម្បីជួយជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
២.ដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃចំនួន ៦០០ បាត (ស្មើ ១៧ ដុល្លារ) សម្រាប់កម្មករ និយោជិកទាំងអស់ទូទាំងប្រទេស។
៣.បញ្ចុះតម្លៃប្រេងនិងថ្លៃភ្លើងដល់ប្រជាជនទាំងអស់ក្នុងគោលបំណងកាត់បន្ថយភាពលំបាក និងរក្សាស្ថិរភាពក្នុងប្រទេស។
៤.ផ្អាកបង់ធនាគារបីឆ្នាំក្នុងគោលបំណងជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
៥.ដោះស្រាយបញ្ហាសំខាន់ៗដូចជាការធ្លាក់ចុះការនាំចេញ ការឡើងថ្លៃទំនិញ និងជួយសម្រួលសេដ្ឋកិច្ចសង្គមឱ្យប្រសើរឡើងវិញ។
លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃបានមានប្រសាសន៍ថា វិស័យធុរកិច្ចមានសេចក្តីសោមនស្សរីករាយជាទីបំផុតដែលប្រទេសថៃទទួលបានអ្នកដឹកនាំថ្មីដ៏អស្ចារ្យ ដែលលោកមានជំនាញ និងចំណេះដឹងលើបញ្ហាសេដ្ឋកិច្ច ដែលអាចជួយប្រទេសនេះដោះស្រាយបញ្ហាសេដ្ឋកិច្ចជាប់លាប់៕
ប្រភព៖NIKKEA Asia










