ក្រោយពីរកឃើញម្ចាស់មកុដ Miss Grand Cambodia 2023 ដែលបានទៅលើកញ្ញា ភឹម ស្រីនោ និងបវរកញ្ញា អ៊ិន លក្ខិណា បានជាប់លំដាប់រងទី២នៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់នេះឃើញថាមានមតិវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គមជាពិសេសរវាងហ្វេនៗរបស់ពួកគេតែម្តង។ ទោះយ៉ាងណា ងាកទៅកាន់សាមីខ្លួនទាំងពីរវិញបានបង្ហាញពីការស្រលាញ់ យកចិត្តទុកដាក់គ្នាទៅវិញទៅមក មានភាពសាមគ្គីគ្នាមិនមានជម្លោះមើលមុខគ្នាមិនចំឡើយបើទោះបីជាបានគ្រងមកុដឯកនិងមិនបានគ្រងមកុដឯកក្តី។

នៅក្នុងថ្ងៃផ្តាច់ព័្រត្រ Miss Grand Cambodia 2023 កាលពីកន្លងទៅនេះម្ចាស់មកុដ ភឹម ស្រីនោ បានឱបលួងលោម អ៊ិន លក្ខិណា ដែលបានជាប់លំដាប់រងទី២ បង្ហាញដោយក្តីអាណិតដែលនាងមិនអាចគ្រងមកុដបាន។ ទំហំចិត្តនៃការលើកទឹកចិត្តនេះរបស់ ស្រីនោ ទៅលើ លក្ខិណា ពិតជាមិនអាចរៀបរាប់អស់នោះទេ ព្រោះការប្រកួតតែងតែមានចាញ់មានឈ្នះជៀសមិនផុត នៅលើឆាកជាគូប្រជែងគ្នាពិតមែន ប៉ុន្តែមិត្តភាព ការរាប់អានចំពោះគ្នានៅតែមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim85wgN75VpS_T3k5iDWAgWTZe10yHFrJ74uVZ5nTWmLN5zKH2XmXo4fooq8hBwpM2z2gE9YO39EiIM_bLiv0W8ubE4GmxULDtiHnm8i64V5g6Q5shIJoSsu0iyyvCcQscVtp9EH1IJTV_FB5kOVEgvrrSAKzlAtEgp84tT9fglSmMZ6MxdYtX7wBu3YY/s1378/image_2023-08-24_09-44-36%20(2).png

ជាក់ស្តែង បន្ទាប់ពីបានក្លាយជាម្ចាស់មកុដហើយ ស្រីនោ ត្រូវបានអ្នកមួយចំនួនដុកដាន់មិនព្រមទទួលយកលទ្ធផលហើយបានវាយប្រហារពាក្យសម្តីនានាមកកាន់ MGC2023 រហូតដល់ លក្ខិណា ចេញមកស្នើកុំឱ្យដាក់សម្ពាធទៅលើ ភឹម ស្រីនោ គួរតែចូលរួមលើកទឹកចិត្តព្រោះជិតដល់ថ្ងៃតំណាងប្រទេសចេញទៅប្រកួតនៅប្រទេសវៀតណាម ហើយ។

មិនទាន់អស់នោះទេ តាមរយៈវីដេអូមួយទៀតដែលជាឈុតក្រៅឆាកនៅក្នុងកម្មវិធីកម្សាន្តមួយ លក្ខិណា បានបង្ហាញពីការយកចិត្តទុកដាក់ទៅលើ ភឹម ស្រីនោ ស្រលាញ់គោរពរាប់អានគ្នាប្រកបដោយស្នាមញញឹម និងបារម្ភចំពោះគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6SVKh19WUEhnebanLqojpqicqAtcm2uv5Cf3ZKKhQBwZ3-khXRQMKbO6xVFQvFWVCTopHI8Y8mqP797crA5cvsV1ZgXv2YifuQa-Uu7ycYJ2qmvOnGi485Sq_V-3B7kl-MJcbifcIJ5ysE07odTQ1YQLER49-yAXpVXOSQZJPSRJDgwqkeou9jVNaRCc/s1856/image_2023-08-24_09-45-21.png

សកម្មភាពទាំងអស់នេះហើយបញ្ជាក់ឱ្យឃើញពីភាពសាមគ្គីគ្នានៅក្នុងវិស័យបវរកញ្ញា ដោយមិនមានជម្លោះព្រោះអាចបណ្តាលមកពីហ្វេនៗមួយចំនួនតូចបង្ករឿងនោះទេ ពួកគេនៅតែមានមិត្តភាពល្អចំពោះគ្នាទៅវិញទៅមក៕