ក្រោយពីរដ្ឋសភាបោះឆ្នោតទុកចិត្តក្លាយជានាយករដ្ឋមន្រ្តីអាណតិ្តថ្មី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការអបអរយ៉ាងច្រើនពីសំណាក់ប្រជាជន និងប្រមុខរដ្ឋាភិបាលប្រទេសជាច្រើនសុទ្ធតែបានផ្ញើសារដល់រាជរដ្ឋាភិបាលថ្មីរបស់ប្រទេសកម្ពុជា។
ទន្ទឹមនឹងការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងប្រជាជន ក្នុងការថ្លែងសុន្ទរកថារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំនៃរដ្ឋសភានីតិកាលទី ៧ នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣ ក៏បានថ្លែងថាកម្មវិធីគោលនយោបាយជាអាទិភាពទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្ដើមអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៣នេះផងដែរ ក្នុងនោះរួមមាន៖
១. ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤. ការដាក់ចេញ និង ការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥. ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និង
៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕
.png)









