ពិតណាស់ការគេងឱ្យបានគ្រប់គ្រាន់ជាទូទៅ ៨-១០ ម៉ោងក្នុងមួយថ្ងៃគឺល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយរបស់យើង។ ប៉ុន្តែប្រសិនបើអ្នកសម្រាករយៈពេលលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ នោះអ្នកនឹងប្រឈមជាមួយហានិភ័យជាច្រើនដូចជា៖
១.អស់កម្លាំង ឈឺក្បាល វិលមុខ ចុករោយដៃជើង ស្មា ក និងកើតជំងឺខ្ជិល។
២.មានអារម្មណ៍ថាងងុយគេងគ្រប់ពេល។
៣.ឆាប់ខឹងចំពោះរឿងតូចតាច។
៤.ប្រឈមនឹងការឡើងទម្ងន់។
៥.ការចងចាំខ្សោយ ខួរក្បាលមិនសកម្ម មិនអាចគិតអ្វីដែលថ្មីៗ សុញគំនិត។
៦.មានជំងឺថប់បារម្ភ ស្ត្រេស និងធ្វើសកម្មភាពយឺតៗ។
៧.ប្រឈមហានិភ័យនៃការស្លាប់មុនអាយុ។
ដូចនេះ ការគេងយូរពេកអាចធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេងគ្រប់ពេល និងធ្វើឱ្យប្រសិទ្ធភាពការងារធ្លាក់ចុះ ទម្ងន់ក៏កើនឡើង ប្រឈមនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត រួមជាមួយនឹងសារធាតុគីមីដ៏កាចសាហាវដែលលាក់ក្នុងខួរក្បាលដូចជា serotonin និង endorphins ។ លើសពីនេះទៀតប្រសិនបើងងុយគេងនៅពេលបើកបរអាចធ្វើឱ្យអ្នកជួបគ្រោះថ្នាក់ដូចជា រងរបួស ពិការ ឬបាត់បង់ជីវិតក៏ថាបាន៕ ប្រភព៖sanook










