Lisa សមាជិកក្រុម BLACKPINK ដែលជាតារាចម្រៀងល្បីឈ្មោះលើវិស័យ K-Pop បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ ខណៈតារាចម្រៀងវ័យ ២៦ឆ្នាំរូបនេះទទួលបានកន្លែងមួយនៅក្នុងបញ្ជី «2023 Instagram Rich List» របស់ Hopper HQ ដែលធ្វើឱ្យនាងក្លាយជាសិល្បករ K-Pop តែមួយគត់ជាប់ក្នុងបញ្ជីនេះ។
Lisa មានគណនី Instagram @lalalalisa_m មានអ្នកតាមដាននៃតួលេខបណ្តោះអាសន្នចំនួន ៩៧ លាននាក់។ លើសពីនេះទៅទៀតតាមការប៉ាន់ស្មានរាល់ការបង្ហោះផ្សាយពាណិជ្ជកម្ម Lisa អាចទទួលបានចំណូល ៥៧៥,០០០ដុល្លាររាល់ពេលបង្ហោះម្តង។ ប្រការនេះហើយទើប Lisa នៅតំណែងទី ២៦ ក្នុងចំណោមបុគ្គលកំពូលទាំង ៥០ ក្នុងចំណោម១០០ដែលទទួលបានថ្លៃ។ ការដាក់បញ្ចូលរបស់នាងគឺជាសក្ខីភាពមួយចំពោះការទាក់ទាញជាសកលរបស់ Lisa និងអំណាចនៃ K-Pop ក្នុងយុគសម័យឌីជីថល។
ទោះបីជា Lisa គឺជាតារា K-Pop តែមួយគត់នៅក្នុងបញ្ជី «2023 Instagram Rich List» របស់ Hopper HQ ប៉ុន្តែនាងមិនមែនជាអ្នកតំណាងតែមួយគត់ពីប្រទេសកូរ៉េខាងត្បូងនោះទេ ខណៈតារាសម្តែង Lee Min-ho ជាប់ចំណាត់ថ្នាក់ទី៥៥ ជាមួយនឹងតម្លៃបង្ហោះពពាណិជ្ជកម្មម្តង ២០០,០០០ ដុល្លារនៅលើគណនីរបស់ខ្លួនដែលមានអ្នកតាមដានជាង ៣៣លាននាក់។ លើសពីនេះ តារាសម្ដែង Song Hye-kyo កាន់កាប់តំណែងទី ៩៣ ដោយរកបាន ១០០,០០០ ដុល្លារដែលមានអ្នកតាមដានជាង១៦លាននាក់។
សមត្ថភាព Instagram របស់ Lisa មិនត្រឹមរកចំណូលបានច្រើនប៉ុណ្ណោះទេតែនាងក៏ទទួលបានកំណត់ត្រាពិភពលោក Guinness សម្រាប់តារា K-Pop ដែលមានអ្នកតាមដានច្រើនបំផុតនៅលើវេទិកា។ ជាពិសេស នាងក៏ជាតារាK-Popដំបូងរាប់បញ្ចូលក្នុង “Asian Hall of Fame Class 2023” សម្រាប់ការរួមចំណែកដ៏សំខាន់របស់នាងចំពោះវប្បធម៌ និងសង្គមអាស៊ី៕










