ប្រទេសឈីលី ៖ អាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ LATAM មួយរូបបានសន្ល.ប់បាត់បង់ស្មារតី និងស្លា.ប់ភ្លាមៗ ខណៈអាកាសយានិករូបនេះកំពុងតែបើកយន្តហោះនៅកណ្តាលអាកាស ហើយធ្វើឱ្យជំនួយការអាកាសយានិកត្រូវបើកយន្តហោះចុះចតជាបន្ទាន់ ។

ហេតុការណ៍នេះបានកើតឡើងនៅលើជើងហោះហើរ LA505 របស់ក្រុមហ៊ុនអាកាសចរណ៍ LATAM ខណៈយន្តហោះបានហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Miami របស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុង Santiago របស់ប្រទេសឈីលី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ។Pilot dies in bathroom of plane with 271 onboard, co-pilots make emergency  landing - India Today

អាកាសយានិករូបនេះឈ្មោះ Ivan Andaur អាយុ៥៦ឆ្នាំ ហើយខណៈពេលកំពុងបើកយន្តហោះ លោក Ivan Andaur បានគាំងបេះដូង និងសន្លប់តែម្តង ។ បុគ្គលិកបម្រើការនៅលើយន្តហោះបានប្រកាសជូនដំណឹងទៅកាន់អ្នកដំណើរថា យន្តហោះត្រូវធ្វើការចុះចតជាបន្ទាន់ ដោយសារអាកាសយានិកមិនស្រួលខ្លួន ក្រោយពីយន្តហោះបានធ្វើដំណើរត្រឹមតែ៣០នាទី ។

គេសង្កេតឃើញក្រុមគ្រូពេទ្យប្រចាំការនៅលើយន្តហោះចំនួន៣រូបបានព្យាយាមជួយអាកាសយានិករូបនេះអស់ពីសមត្ថភាព ប៉ុន្តែនៅតែមិនអាចជួយជីវិតគាត់បាន ដោយសារនៅលើយន្តហោះគ្មានឧបករណ៍ពេទ្យសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ។Pilot Dies After Medical Emergency on Flight From Miami to Chile - The New  York Times

ហេតុការណ៍នេះធ្វើឱ្យជំនួយការអាកាសយានិកចំនួន២រូបទៀត ត្រូវបើកយន្តហោះចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Tocumen ក្នុងទីក្រុង Panama នាពេលបន្ទាប់ ។ ក្រោយមក ក្រុមហ៊ុនអាកាសចរណ៍ LATAM ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីហេតុការណ៍ដែលបានកើតឡើងលើយន្តហោះ ៕ ប្រភព ៖ Mono News