ក្រសួងកសិកម្មកម្ពុជានឹងជួយសម្រួលដល់ការនាំចេញអង្ករដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេស៊ីជាមិត្ត ក្រោយពីអនុរដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូណេស៊ីបានបង្ហាញអំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗដែលក្នុងនោះក៏មានកម្ពុជាផងដែរ។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីជួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម អនុរដ្ឋមន្ដ្រី ក្រសួងការបរទេសឥណ្ឌូនេស៊ីនិងគណៈប្រតិភូ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXBOIw6oIJhhSDC3KYvYGle2j90Yc3aYaYnLtIZpL4LioGREk0aI1jCa2-eCfxtWG_G8xa4MFR9jrwng8PGsd7QmExTf1rcNyRFhvtAvbevOJAp2-yUTvISI6Cok6qqN0JJlLA7tJiiZHXfg_xcFOupCkArYX9iV1rnVSpnPwDiYHhjVxSnvoDXMQ3iAc/s1252/image_2023-08-16_09-46-14.png

នៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ដ្រីលោក Pahala Nugraha Mansury បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជា ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។

«វត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី នឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស»។ នេះជាការលើកឡើងរបស់អនុរដ្ឋមន្រ្តីឥណ្ឌូណេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM7E0OXugiZ9CB1VHJ8vqSJ9kkWvvX0mTbb1V19ULJ1jgimRT35TzLH9aOZ8f8o9zp8t5jBRNSR0Uwf0ynFrRhpjLga0L6xLTRlyV9wsqHs8UmHv_nzqrAgKGmAbPgfehfn8dcOQfZ2W7xdc8w9fWQwY9tIhTgzT0bw5JE4x2ddIpQprGdmwuTfDoSRPs/s2048/image_2023-08-16_09-46-14%20(2).png

ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការជួយដល់មិត្តដែលកំពុងមានតម្រូវការ នឹងជួយសម្រួលដល់ការនាំចេញអង្កដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេស៊ីជាមិត្តស្របតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នឹងមានការសហការគាំទ្រពីវិស័យឯកជនកម្ពុជា ដែលមានសហព័ន្ធស្រូវអង្ករជាតួអង្គសំខាន់។

កិច្ចពិភាក្សានេះដែរ ភាគីឥណ្ឌូណេស៊ីក៏បានផ្តោតទៅលើការចាប់អារម្មណ៍ ក្នុងការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក។ ភាគីឥណ្ឌូណេស៊ីក៏ចាប់អារម្មណ៍ក្នុងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilITfqbcgaF9_9uYtE6BFRuzXyOuRbOQDUqQQdwSQJg5esNTGl0kaaCS5zZEie1g1WBtYLtWlALHXcU0IBhEo7KgyYsYdQvcGfl41N1Wpt8aisa4oN231ZuT45FCEYnSCrd6tIZK6ibmjq74Ji4cNxOeohuFpIIxPl21kYqBpblGMxIxPzOTVZF1HgmbE/s1237/image_2023-08-16_09-46-15.png