ដូចមហាជនជ្រាបមកហើយថា នាប៉ុន្មានថ្ងៃចុងក្រោយនេះនៅលើប្រព័ន្ធអ៊ីនធឺណេតក្នុងប្រទេសកម្ពុជាបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងទៅលើតារាកំប្លែងនិងជា Youtuber ជនជាតិម៉ាឡេស៊ីម្នាក់បាននិយាយពាក្យមិនសមរម្យនិងថាម្ហូបខ្មែរនិងឡាវមិនឆ្ងាញ់ជាដើម។ ក្រោយផ្ទុះរឿងនេះដែលថាម្ហូបខ្មែរមិនឆ្ងាញ់បុរសជនជាតិអង់គ្លេសម្នាក់បានបង្ហាញច្បាស់ៗជាមួយមុខម្ហូបជាច្រើនដែលគួរសាកជាមុនសិន មុននឹងថាម្ហូបខ្មែរមិនឆ្ងាញ់។
នៅលើគណនីទិកតុកមួយឈ្មោះថា «Jon» បានបដិសេធអ្នកដែលនិយាយថាម្ហូបខ្មែរមិនឆ្ងាញ់ដោយជនបរទេសរូបនេះបានលើកឡើងថាប្រសិនជាអ្នកបានមកលេងកម្សាន្តនៅប្រទេសកម្ពុជាអ្នកគួរតែសាកល្បងអាហារមានដូចជា អាម៉ុកត្រី, ភ្លាសាច់គោ ,បុកល្ហុង , ទឹកគ្រឿង និងបាយឆាឡុកឡាក់ នោះអ្នកនឹងដឹងហើយថាមានរសជាតិបែបណា។
ក្រោយពីបង្ហាញថាបដិសេធថាអាហារកម្ពុជាមិនឆ្ងាញ់នោះអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខំមិនអរគុណដល់ជនបរទេសរូបនេះដើម្បីបញ្ជាក់ឱ្យជនបរទេសដទៃទៀតថាម្ហូបខ្មែរមិនអាក្រក់នោះទេអាចមកសាកល្បងនៅកម្ពុជាបាន។
គួរបញ្ជាក់ផងដែរថា ជនបរទេសខាងលើនេះមានឈ្មោះពេញថា Jonathon Holdsworth
លោករស់នៅខេត្តសៀមរាប មិនត្រឹមតែស្រលាញ់ពេញចិត្តប៉ុណ្ណោះទេតែលោកក៏បានបង្ហោះវីដេអូជាច្រើនពីតំបន់ទេសចរណ៍និងម្ហូបអាហាររបស់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ Jon ក៏អាចសរសេរឈ្មោះលោកជាភាសាខ្មែរបានយ៉ាងស្អាតទៀតផង៕










