ប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញសង្គម គេឃើញមានការចែករំលែកតៗគ្នា អំពីការបំពុលទឹកនៅស្ទឹងសង្កែ ដែលបានធ្វើឱ្យត្រីជាច្រើនក្បាល់ងាប់អណ្តែងពេញស្ទឹង។

គិតត្រឹមនៅថ្ងៃទី០៣ខែសីហាឆ្នាំ២០២៣ អង្គភាពរដ្ឋាករទឹកបាត់ដំបង ចេញមុខបកស្រាយបំភ្លឺ ក្រោយពីបានចុះទៅត្រួតនិត្យនៅកន្លែងផ្ទាល់ ឃើញថា ជាលទ្ធផលបានពិនិត្យឃើញថា ទឹកស្ទឹងសង្កែពិតជាបានទទួលរងនូវការបំពុលពិតប្រាកដមែន។
ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការបំពុលប្រភពទឹកខាងលើ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាពទឹកនៅតាមបន្ទប់ពិសោធន៍ឲ្យនៅប្រចាំការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ។
ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការបំពុលប្រភពទឹកខាងលើ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាពទឹកនៅតាមបន្ទប់ពិសោធន៍ឲ្យនៅប្រចាំការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ។
គិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាពទឹកស្អាត វិញ នៅតែរក្សាបានគុណភាពល្អ អនុលោមតាមស្តង់ដារគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ៕









