ជប៉ុន៖ គិតត្រឹមម៉ោង២រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នេះព្យុះទីហ្វុងបានបោកបក់មកលើកោះអូគីណាវ៉ា ប្រទេសជប៉ុន ដោយបានសម្លាប់មនុស្ស ២ នាក់ និងរបួសធ្ងន់ ៦៤ នាក់។
យោងតាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ទីតាំងជាច្រើននៅកោះអូគីណាវ៉ាបានទទួលទឹកភ្លៀងពី ១៧៥ ទៅ ២២០ មីលីម៉ែត្រ។ ទន្ទឹមនឹងនេះ ព្យុះទីហ្វុងបានបក់បោកក្នុងល្បឿន ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង ស្មើនឹងព្យុះទីហ្វុងប្រភេទទី ៤ នៃអាត្លង់ទិក ខណៈដែលវាបានឆ្លងកាត់កោះអូគីណាវ៉ាភាគនិរតីរបស់ប្រទេសជប៉ុននៅព្រឹកព្រលឹមថ្ងៃទី ២ ខែសីហាកន្លងទៅ។Typhoon Khanun: Japan hit by powerful winds and heavy rain | World News |  Sky News

ក្រុមហ៊ុនអគ្គិសនីអូគីណាវ៉ាបាននិយាយថា អ្នកស្រុកប្រហែល ៧០ ម៉ឺននាក់ត្រូវបានបញ្ជាឱ្យជម្លៀសដោយរដ្ឋាភិបាលខេត្ត ហើយខ្យល់ខ្លាំងបានកាត់ផ្តាច់ខ្សែភ្លើង ធ្វើឱ្យគ្រួសារជាង ២០ ម៉ឺនគ្មានអគ្គិសនីប្រើប្រាស់។
យោងតាមការព្យាករណ៍របស់ប្រទេសជប៉ុន បានឱ្យដឹងថា ស្ថានភាពនេះបានបន្តរហូតដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៣ ជាមួយនឹងល្បឿនខ្យល់ជាង ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ អាស្រ័យហេតុនេះបណ្តាញទូរគមនាគមន៍នៃទីក្រុងរាប់សិបក្នុងអូគីណាវ៉ាត្រូវបានជម្លៀសនិងកាត់ផ្តាច់អគ្គិសនីជាបណ្តោះអាសន្ន។Typhoon Khanun churns through Japan's Okinawa as it bears down on China |  South China Morning Post

ក្រុមហ៊ុនធំៗដូចជា Yamato Holdings និង Sagawa Express បានបញ្ឈប់ការដឹកជញ្ជូនទំនិញទាំងអស់ទៅកាន់កោះ Okinawa ពីតំបន់ផ្សេងទៀតក្នុងប្រទេសជប៉ុន ដោយសារគ្រោះទឹកជំនន់នៃព្យុះកំណាចនេះ។ ការិយាល័យរដ្ឋាភិបាលប្រចាំខេត្ត ការិយាល័យប្រៃសណីយ៍ជប៉ុន ផ្សារទំនើប San-A ហាងលក់គ្រឿងទេស និងឱសថ Aeon នៅអូគីណាវ៉ាក៏ត្រូវបានបិទផងដែរ។ ដូចនេះបច្ចុប្បន្នទីភ្នាក់ងារឧតុនិយមបានព្រមានពីភ្លៀងធ្លាក់ខ្លាំង ដោយបានដាស់តឿនប្រជាពលរដ្ឋកុំចេញក្រៅផ្ទះ និងស្នាក់នៅជាបណ្ដោះអាសន្នក្នុងតំបន់សុវត្ថិភាព៕2 dead, 60 injured in Japan as Typhoon Khanun slams Okinawa - EFE Noticias ប្រភព៖cafef.com