នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាភរិយាតារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី ចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រក្រោយពីទទួលសេវាកម្មនៅហាងកែសម្ផស្សយីហោ S88 Beauty ផ្សារថ្មីរងរបួសធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4oKuEOnDeEvXMGe52YkEaxIM0jujZw9grUB3bbx66_jyorCPqKG5DVFadN6W4t-ZEMtUAFqA66PUg6x6HmcRffeYEA2dhopUfsBVDBB2P73c2BsvGs3AH4YGMGiAub1LfE5IQ9MTB25V3uvHe9YyihZRhGm8II-UDXJZpKRCWE0siDWndKOCoUs9pVS4/s1280/365451912_865508518339589_3083905706996291382_n.jpg

ទីតាំងខាងលើនេះស្ថិតនៅផ្ទះលេខ១១០E0 តាមបណ្តោយផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ក្រោយពីមានហេតុការណ៍តក់ស្លុតនេះ ហាងកែសម្ផស្សយីហោ S88 Beauty ត្រូវបានសមត្ថកិច្ចបិទហាងនេះបន្ទាប់ពីរកឃើញថាទីតាំងមួយកន្លែងនេះមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវទេថែមទាំងធ្វើឱ្យអថិជនរងគ្រោះទៀត។
បន្ទាប់ពីមានហេតុការណ៍នេះអ្នកគាំទ្រជាច្រើនបានកើតក្តីបារម្ភទៅដល់គ្រួសារតារាកំប្លែងនាយមី និងបានផ្ញើសារជូនពរឱ្យភរិយាលោកផុតគ្រោះថ្នាក់លើកនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRMTJrZ6Or6iQwMPuyBO31nlH1-huGV4ojVRY__CG_4At6SdfCWYkQYHxG_wj-L5li6rkh4ULZlHlxMrFUB_JQOxv33uL0GSI9KlMkuwccfGoM4OyWEMkLXFbZ7fuH0u7uaCs9g2PvZt3N6gtNdXLjDPXUmXpMO1p2EZBE2KrVMJ16pEXDe9WltT-bmQk/s1280/365408416_865508478339593_1924568098054580864_n.jpg

នៅព្រឹកថ្ងៃទី៤ ខែសីហា នេះ តារាកំប្លែងនាយពាក់មី ពុំទាន់និយាយអ្វីច្រើនទេប្រាប់មហាជនដែលកំពុងព្រួយបារម្ភពីសុខទុក្ខលោក តែលោកបានបង្ហើបដោយខ្លីថា «ខ្ញុំមិនទាន់ផុសអីទេ ទុកឱ្យសមត្ថកិច្ច លោកធ្វើការសិន»។ លោកបង្ហោះបន្ថែមថា «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU ២ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួរសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty នៅថ្ងៃពុធ ទី២ ម៉ោង១រសៀល តើម្ចាស់ S88 Beauty ទាំង១៣សាខា ជានរណា?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTdoIJzzL5scA3bEO42QE7e3iFXWX5YXKi5IA-1CtlGyILtp1iAcHGCwLvYnIcYDLpdF-FFzGD8varqtwPF53mhgLdqhfQatph9cezSVPUFq2DODNl9kN14HFpLfReDJ9wsp5wmt2DWxvPov_Cg9s-FTucT9XTuUfN9pziw9Ro_tNXqxtia5oQeAwnYIQ/s783/Capture%20(55).PNG

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងផងដែរដែលមានយីហោឈ្មោះ អឹម២៥ ប៊ីយូធី ក្រោយពេលមានស្ត្រីម្នាក់បានដេកស្លា.ប់នៅក្នុងហាងកែសម្ផស្ស ខណៈពេលចូលទៅវះកាត់កែដើមទ្រូង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiyhw9qI56dfqNY9aRSKOMa4LxaDRx--BrVB28nv_mY7AkS00INaxTkZ_kUWb9KvcaZc2CE6phN5RtCTdQVECq3rSEq_Y42E-YB2yQ_XF1ikScerssBQ-MJ61B0AB1bnzNhm8MALl7Ae4dYS56FKbgdIzBd17dt4ch8NtA6WcPXefv4S_B9DpEFidxRpM/s1440/365389304_841059404252817_7257856447665783433_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn8OwPsWnPNwLrZNP2OUUDovDdVb3tv4d90K0kBXf-AkSEMvfhng9E1ufyxS7dzDhwuGqII1bPLbclpyLP6T-WYI3bnaaQKlHAV3vA1VnHt_Rn4jaHa3EdTf9bgdrtDSm0q0YI9aKy58L6-DsKtltF3Y09ojdWr2L22PhahROsjuUeSIBchZkYXdhlx00/s2048/365231856_865508428339598_4037276761299946057_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGICWF33_s4qW1W0xbsIGKKc8QKGya5uoAV6xsP5a94yUzSvuVi6krMgVjDWI3NCwN447oZimBjqD2AZEtE_tJ7sRqWEqfYEnT5F6C4FSpkOiKUan7Vnmw9XFJMFzss9QRagwiClK2k5vsvgoucczpOHgnP1gcJIlP6tuA60cMjghFeoL_C6RFc3jQOe0/s1280/365131231_865508438339597_8080104742477999059_n.jpg