កំពូលតារាចម្រៀងសំឡេងស្រទន់ Rosé សមាជិកក្រុម BLACKPINK បានបង្ហើបគន្លឹះថែរក្សាសម្រស់ឱ្យស្រស់ផូរផង់ ជាមួយនឹងស្បែកសល្អឥតខ្ចោះរបស់នាង។ Rosé បានចែករំលែកថា ភារកិច្ចដ៏សំខាន់របស់ខ្ញុំគឺការថែរក្សាសម្រស់ទោះបីជាការងាររបស់ខ្ញុំមមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ ក៏ខ្ញុំតែងតែចំណាយពេលថែរក្សាស្បែកយ៉ាងយកចិត្តទុកដាក់បំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាអាថ៍កំបាំងថែសម្រស់ ៤ យ៉ាងរបស់ Rosé៖

១.លាងសម្អាតស្បែកដោយប្រុងប្រយ័ត្ន៖ បន្ទាប់ពីបញ្ចប់ការងាររួច Rosé តែងព្យាយាមសម្អាតស្បែករបស់នាងពីរដងក្នុងមួយថ្ងៃគឺពេលព្រឹក និងពេលយប់ ជាមួយនឹងប្រេង ឬទឹកដោះគោ ដើម្បីសម្អាតធូលី និងគ្រឿងសម្អាងដែលនៅសេសសល់។BLACKPINK Rosé Shares Beautiful Throwback Photos from Jeju Island

២.ប្រើសេរ៉ូម៖ Rosé ចូលចិត្តប្រើសេរ៉ូមដែលមានសារធាតុចិញ្ចឹមដូចជា glycerin, propylene glycol, vitamin E… សារធាតុផ្សំទាំងនេះមានជាតិសំណើម និងប្រឆាំងអុកស៊ីតកម្មលើស្បែក ជួយឱ្យស្បែកសតឹងណែន និងមានសុខភាពល្អ។

៣.ប្រើឡេការពារកម្តៅថ្ងៃ៖ Rosé តែងតែយកចិត្តទុកដាក់លើការប្រើប្រាស់ឡេការពារកម្តៅថ្ងៃមុនពេលចេញទៅក្រៅ ដើម្បីធានាថាស្បែករបស់នាងត្រូវបានការពារយ៉ាងល្អពីផលប៉ះពាល់នៃកាំរស្មីយូវី។The VANA Blog Beauty & Fashion Inspiration - Blackpink's Most-Loved  Skincare & Makeup Products in 2021 | Stylevana

៤.របបអាហារត្រឹមត្រូវ៖ Rosé តែងតែរក្សាទម្លាប់នៃការទទួលទានឱ្យបានត្រឹមត្រូវដើម្បីរក្សាស្បែករបស់នាងឱ្យល្អឥតខ្ចោះ។ នាងតែងញ៉ាំបន្លែ និងផ្លែឈើជាប្រចាំ ដែលជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមដល់ស្បែក និងរាងកាយ៕ ប្រភព៖phuntoday.com