រដ្ឋធានីហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ី បានអះអាង កាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដា ថាប៉ូលិសរបស់ឥណ្ឌូណេស៊ី កំពុងតែស៊ើបអង្កេត ទៅលើករណីជួញដូរសរីរាង្គមនុស្ស ដោយខុសច្បាប់ ដោយជាប់ពាក់ព័ន្ធនឹងមន្រ្ដីប៉ូលិស និង មន្រ្ដីអន្ដោប្រវេសន៍ ជួយដល់សកម្មភាពរបស់ក្រុមអ្នកជួញដូរមនុស្ស ដែលបានបញ្ជូនប្រជាជនឥណ្ឌូណេស៊ី ចំនួន១២២នាក់ នាំមកលក់ក្រលៀនរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដា។

ប្រធានប៉ូលិសទីក្រុងហ្សាការតា ទទួលបន្ទុកបទឧក្រិដ្ឋទូទៅ លោក ហេងគី ហារីយ៉ាឌី (Hengki Haryadi) បានបញ្ជាក់ ថា អាជ្ញាធរឥណ្ឌូណេស៊ី បានចាប់ខ្លួនជនសង័្សយ ចំនួន១២នាក់ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដោយរាប់បញ្ចូល ទាំងមន្រ្ដីប៉ូលិសម្នាក់ និង មន្រ្ដីអន្ដោប្រវេសន៍ម្នាក់ទៀត ។ ប៉ូលិសឥណ្ឌូណេស៊ី នឹងបន្ដបង្ក្រាបទៅលើបណ្ដាញរត់ពន្ធមនុស្ស ពាក់ព័ន្ធនឹងការជួញដូរសរីរាង្គរបស់មនុស្ស ដោយខុសច្បាប់បន្ថែមទៀត។Kidney Trafficking in Indonesia: Indonesian Police Crack Down on Traffickers  Who Sent 122 People to Sell Their Kidneys in Cambodia | LatestLY

លោក ហេងគី ហារីយ៉ាឌី បានបន្ថែម ថា ជនរងគ្រោះ ទាំង១២២នាក់នោះ រួមមាន កម្មកររោងចក្រ គ្រូបង្រៀន និង នាយកប្រតិបត្ដិក្រុមហ៊ុន បានវិលត្រឡប់ មកដល់ឥណ្ឌូណេស៊ី វិញហើយ។ ប៉ុន្ដែប៉ូលិស នឹងនៅតែបន្ដស្រាវជ្រាវ អំពីចំនួនជនរងគ្រោះផ្សេងៗទៀត ខណៈក្រុមមន្រ្ដីស៊ើបអង្កេត នឹងទាមទារនូវសក្ខីកម្មបន្ថែម។

លោកប្រធានប៉ូលិសទីក្រុងហ្សាការតា ទទួលបន្ទុកបទឧក្រិដ្ឋទូទៅ បានបន្ថែម ថា ជនរងគ្រោះទាំងនោះ ភាគច្រើន ពួកគេបានបាត់បង់ការងារធ្វើ នៅក្នុងអំឡុងពេលការរាតត្បាត ពីជំងឺកូវីដ-១៩ ទើបធ្វើឲ្យពួកគេព្រមព្រៀង លក់សរីរាង្គរបស់ខ្លួន ព្រោះតែពួកគេមានតម្រូវការលុយយ៉ាងខ្លាំង។ ជនរងគ្រោះ ចំនួន៦នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ កំពុងតែស្ថិតក្រោមការតាមដានសុខភាព ពីក្រុមវេជ្ជបណ្ឌិត។Indonesian Authorities Arrest 12 for Trafficking People to Sell Kidneys in  Cambodia - Laotian Times

លោកប្រធានប៉ូលិសក្រុងហ្សាការតា រូបនេះ បានបន្ថែម ថា ជនសង័្សយ ចំនួន៩នាក់ ជាអតីតជនរងគ្រោះ ពីការជួញដូរសរីរាង្គ ដែលត្រូវបានចោទប្រកាន់ ថា ពួកគេបានបោកបញ្ឆោតប្រជាជន មកពីទូទាំងប្រទេសឥណ្ឌូនេស៊ី តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម នាំទៅយកក្រលៀនរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា។ រីឯជនសង័្សយទី១០ម្នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ ថា ពួកគេបានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យព្រះកេតុមាលា (Preah Ket Mealea Hospital) ស្ថិតក្នុងរាជធានីភ្នំពេញ ដើម្បីវះកាត់ប្តូរក្រលៀន។

លោក ហេងគី ហារីយ៉ាឌី មេប៉ូលិសទីក្រុងហ្សាការតា ទទួលបន្ទុកបទឧក្រិដ្ឋទូទៅ បានបន្ដទៀត ថា ប្រាក់ចំណូល ពីការជួញដូរសរីរាង្គរបស់មនុស្ស ដោយខុសច្បាប់របស់ក្រុមជនសង័្សយ ចាប់តាំងពីឆ្នាំ២០១៩ រហូតមក សរុប ២៤,៤ពាន់លានរូពៀ (Rupiah ជាលុយរបស់ឥណ្ឌូណេស៊ី ) ឬស្មើនឹងប្រហែល ១,៦លានដុល្លារអាមេរិក ខណៈជនរងគ្រោះម្នាក់ ត្រូវបានគេសន្យា ផ្ដល់លុយឲ្យចំនួន១៣៥លានរូពៀ ឬស្មើនឹងប្រហែល ៩ ០០០ដុល្លារអាមេរិក។Kidney for sale: Inside Philippines' illegal organ trade - CNA

លោកមេប៉ូលិសទីក្រុងហ្សាការតា រូបនេះ បានបន្ដ ថា មន្រ្ដីប៉ូលិសមានឋានៈតូចម្នាក់ នៅទីក្រុងបេកាស៊ី (Bekasi) ស្ថិតនៅកោះជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូណេស៊ី ជាមន្ត្រីអន្តោប្រវេសន៍ នៅកោះបាលី និង អ្នកជួញដូរ១០នាក់ ដោយក្នុងនោះមានចំនួន៣នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយវាក្លាយជាផ្នែកមួយ នៃក្រុមជួញដូរមនុស្ស ដែលបានចាប់យកអ្នកស្វែងរកការងារធ្វើ ងាយរងគ្រោះ។

មន្ត្រីអន្តោប្រវេសន៍ មកពីកោះបាលី រូបនេះ ត្រូវបានចោទប្រកាន់ ពីបទរំលោភបំពានអំណាច និង ក្លែងបន្លំឯកសារនាំជនរងគ្រោះ ធ្វើដំណើរទៅក្រៅប្រទេស ហើយគេបានទទួលប្រាក់យ៉ាងតិច ៣លានរូពៀ ឬស្មើនឹងប្រហែល២០០ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ៗ ដែលគាត់បាននាំមនុស្ស ចូលមកក្នុងប្រទេសកម្ពុជា។

ជនសង័្សយទាំងនេះ ត្រូវបានចោទប្រកាន់ ពីបទរំលោភបំពាន មកលើច្បាប់ប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសឥណ្ឌូណេស៊ី ហើយពួកគេ នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ ជាអតិបរមា រហូតដល់១៥ឆ្នាំ និង ពិន័យជាប្រាក់ រហូតដល់៦០០លានរូពៀ ឬស្មើនឹងប្រហែល ៣៩ ០០០ដុល្លារអាមេរិក។Police and Immigration Members Involved in International Kidney Trading  Syndicate - Kompas.id

មន្រ្ដីប៉ូលិស មកពីស្នងការដ្ឋានប៉ូលិសក្រុងបេកាស៊ី ត្រូវបានកំណត់អត្ដសញ្ញាណ ដោយអក្សរដំបូង M. ត្រូវបានចោទប្រកាន់ ពីការទទួលបានប្រាក់ចំនួន ៦១២លានរូពៀ ឬស្មើនឹងប្រហែល៤០ ០០០ដុល្លារអាមេរិក សម្រាប់ការជួយដល់ក្រុមអ្នកជួញដូរមនុស្ស ធ្វើសកម្មភាព ពីកន្លែងមួយទៅកន្លែងមួយ បញ្ចៀសពីការស៊ើបអង្កេតរបស់ប៉ូលិស ហើយគាត់ក៏បានរងនូវការចោទប្រកាន់ ពីការរារាំងដល់ការស៊ើបអង្កេត ផងដែរ។ ក្រោមច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស នៅឆ្នាំ២០០៧របស់ប្រទេសឥណ្ឌូណេស៊ី គឺមន្រ្ដីប៉ូលិសចំនួន២នាក់ ប្រឈមមុខនឹងការផ្ដន្ទាទោស ដាក់ពន្ធនាគារ រយៈពេល៥ឆ្នាំ ប្រសិនបើតុលាការរកឃើញ ថា មានទោសកំហុស។

លោក គ្រីស្នា មួរទី (Krishna Murti) ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃអគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ី បានមានប្រសាសន៍ ថា «មានប្រតិបត្តិការជួញដូរក្រលៀន នៅមន្ទីរពេទ្យព្រះកេតុមាលា គ្រប់គ្រងដោយរដ្ឋរបស់កម្ពុជា។ យើងបាននិងកំពុងតែធ្វើទំនាក់ទំនង ហើយសហការយ៉ាងជិតស្និទ្ធ ជាមួយនគរបាលរបស់កម្ពុជា»។122 Indonesians travel to Cambodia to sell their kidneys; police begin  probe | World News - Hindustan Times

អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានហាមប្រាមការបង់ប្រាក់ សម្រាប់សរីរាង្គ ជាលើកដំបូង នៅក្នុងឆ្នាំ១៩៨៧ ហើយប្រទេសជាច្រើន បានដាក់បញ្ចូលនូវការហាមឃាត់ទាំងនេះ ទៅក្នុងច្បាប់ជាតិរបស់ខ្លួន។ WHO បានប៉ាន់ប្រមាណ នៅក្នុងឆ្នាំ២០០៨ ថា ចំនួន៥ភាគរយ នៃការប្តូរសរីរាង្គទាំងអស់ ត្រូវបានអនុវត្ត ដោយខុសច្បាប់ នៅទូទាំងពិភពលោក ហើយក្រលៀនរបស់អ្នកបរិច្ចាគ ដែលនៅរស់ ក្លាយជាទម្រង់ នៃការជួញដូរសរីរាង្គ ត្រូវបានរាយការណ៍ជាញឹកញាប់បំផុត។

ក្រៅពីការជួញដូរសរីរាង្គមនុស្ស ដោយខុសច្បាប់ ឧក្រិដ្ឋកម្មតាមអ៊ីនធើណេត ការជួញដូរមនុស្ស និង ការរំលោភបំពានការងារ នៅតែមានច្រើន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមគ្នានេះ អាជ្ញាធរហ្វីលីពីន បានឆ្មក់បង្ក្រាបទ្រង់ទ្រាយដ៏ធំមួយ កាលពីខែមុន ហើយបានជួយសង្គ្រោះដល់កម្មករ ជាង ២ ៧០០នាក់ មកពីប្រទេសចិន ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី និង ប្រទេសជាច្រើនទៀត។ ជនរងគ្រោះទាំងនោះ ត្រូវបានចោទប្រកាន់ អំពីការបោកបញ្ឆោត នាំទៅធ្វើការ ដើម្បីក្លែងបន្លំគេហទំព័រហ្គេមអនឡាញ និង ក្រុមឧក្រិដ្ឋកម្មតាមអ៊ិនធើណេតផ្សេងៗទៀត។Indonesia Cracks Down on Human-Snake Group Police and Customs Entice You to  Go to Cambodia to 'Sell Your Kidney' - playcrazygame.com/taiwan

បណ្ដាមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់អាស៊ាន) នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងឡាបួនបាចូ (Labuan Bajo) ប្រទេសឥណ្ឌូនេស៊ី កាលពីខែឧសភា បានព្រមព្រៀងគ្នា នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងការគ្រប់គ្រងព្រំដែន ការស៊ើបអង្កេត ការអនុវត្តច្បាប់ ការកាត់ទោស និង ការធ្វើមាតុភូមិនិវត្តន៍របស់ជនរងគ្រោះ។ បណ្ដាមេដឹកនាំអាស៊ាន ក៏បានជំរុញឱ្យកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់របស់ប្រទេសរៀងៗខ្លួន ត្រូវតែធ្វើឱ្យបានល្អប្រសើរឡើង រួមទាំងយុទ្ធនាការផ្សព្វផ្សាយនូវការយល់ដឹងជាសាធារណៈ ឱ្យកាន់តែល្អប្រសើរឡើង និង បង្កើននូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប។

បើទោះជាយ៉ាងណា គេនៅមិនទាន់ទទួលបានចម្លើយប្រតិកម្ម មកពីអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ជាពិសេស មន្ទីរពេទ្យកេតុមាលា ដែលរងនូវការចោទប្រកាន់ ជុំវិញករណីនេះ នៅឡើយ។ សារព័ត៌មានរបស់យើង ក៏នឹងតាមដាន ហើយចុះផ្សាយបន្ដទៀត ប្រសិនបើមានចម្លើយ បកស្រាយពីស្ថាប័នពាក់ព័ន្ធទាំងអស់៕