ពេលរដូវវស្សាចូលមកដល់ ទំពាំងបានដុះលូតលាស់ច្រើនរហូតដល់យើងបរិភោគមិនអស់ ហើយមិនដឹងពីរបៀបទុកទំពាំងស្រស់បែបណាដើម្បីឱ្យបានយូរខែ និងមិនស្អុយ ។ ខាងក្រោមនេះ គឺជាវិធីរក្សាទុកទំពាំងស្រស់ដើម្បីបរិភោគបានយូរ ។

*វិធីទី១ ៖ យើងយកទំពាំងស្រស់មកបកសម្បកចេញ រួចយកវាទៅលាងទឹក ហើយហាន់ជាចំណិតតូចៗតាមតម្រូវការ ។ បន្ទាប់មក ត្រូវយកទំពាំងដែលបានហាន់រួចទៅស្ងោរឱ្យពុះ រហូតដល់វាចេញទឹកពណ៌លឿង ។ ក្រោយពីវាចេញទឹកពណ៌លឿងហើយ ត្រូវចាក់ទឹកវាចោល រួចដាក់ទឹកថ្មីចូល និងស្ងោរឡើងវិញ រហូតដល់វាពុះម្តងទៀត ។No photo description available.

បន្ទាប់ពីស្ងោរទំពាំងលើកទី២ យើងទុកឱ្យវាត្រជាក់ រួចយកវាមកដាក់ក្នុងប្រអប់ និងបិទគម្របឱ្យជិត ឬអាចច្រកវាចូលថង់ផ្លាស្ទិក និងចងមាត់ថង់ឱ្យជិត ។ ដំណាក់កាលបន្ទាប់ ត្រូវយកប្រអប់ ឬថង់ទំពាំងនោះដាក់ក្នុងទូរទឹកកកជាន់លើបំផុត ។ វិធីនេះជួយឱ្យយើងអាចទុកទំពាំងស្រស់បានយូរខែ និងមិនស្អុយផងដែរ ។

*វិធីទី២ ៖ យើងយកទំពាំងស្រស់ទៅដុតជាមួយភ្លើងទាំងសម្បក ហើយដុតវារហូតដល់ឆ្អិន ។ យើងអាចសង្កេតមើលថា ទំពាំងឆ្អិន គឺវាមានសភាពទន់ និងមានពណ៌លឿង ។ បន្ទាប់មក យកវាមកបកសម្បកចេញ ហើយលាងទឹកឱ្យស្អាត ។ ដំណាក់កាលបន្ត គឺយកកាំបិត ឬសម មកកោសទំពាំងឱ្យមានរាងវែង ឬខ្លីតាមតម្រូវការ រួចដាក់វាចូលប្រអប់ និងដាក់ក្នុងទូរទឹកកកជាន់លើបំផុត ។ វិធីនេះ ក៏អាចរក្សាទុកទំពាំងស្រស់បានយូរខែផងដែរ ។No photo description available.

*វិធីទី៣ ៖ យើងអាចយកទំពាំងមកធ្វើជ្រក់ ដោយជំហានដំបូង ត្រូវបកសម្បកចេញសិន រួចលាងទឹកឱ្យស្អាត ។ បន្ទាប់មក យើងហាន់វាជាសរសៃវែង ឬខ្លី និងយកទឹកអង្ករ និងអំបិលដាក់ពីលើ ប៉ុន្តែមិនចាំបាច់ច្របាច់វាទេ ។ ក្រោយមក យើងដាក់វាចូលក្រឡ ដោយបិទគំរបឱ្យជិត ហាមខ្យល់ចូលដាច់ខាត ។ វិធីនេះក៏អាចរក្សាទុកទំពាំងស្រស់បានយូរខែដូចគ្នា ៕ AGRICULTURE/កសិកម្ម : ឫស្សីទំពាំងផ្អែម (Sweet Bamboo Shoot) Ep 01/6 -  YouTubeប្រភព ៖ TNN Health