បន្ទាប់ពីឈរជើងលើវិស័យសិល្បៈបានមួយរយៈពេលតារាចម្រៀង នាង ដាវីន ដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាសាធារណៈហើយគឺជានារីស្រស់ស្អាតម្នាក់ឈ្មោះ យី ខណៈអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នា២ឆ្នាំមកហើយ។ ទន្ទឹមនឹងបង្ហាញមុខគូស្នេហ៍នោះ ដាវីន បានពោលពាក្យយ៉ាងជ្រាលជ្រៅដាក់សង្សារព្រោះឆ្លងកាត់ការលំបាកជាច្រើនជាមួយគ្នានិងមិនរត់ចោលគ្នាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIoAJ7RLMCHZOQxHzGrlmZ_ic3E_n6NHagg3E9S6RYyDXcNw5S7r6wkf_YGlVWInDFSkBA5qZ2jiQ4HTZiL0sMymvGthfB70_wbKI_ILtxAzjtYGiGOWm43SLnu_UATXB9HigF7jKk-eeImgXGi_RvcNfdVJWGrcTbth3Djjer7azXKxRW1dSbt5VLE8/s1440/332063148_515771227369970_9037138951068956273_n.jpg

រយៈពេលចុងក្រោយនេះឃើញថានៅក្នុងចង្កោមសិល្បៈតារាល្បីៗជាច្រើនរូបបានបងបង្ហាញមុខគូស្នេហ៍ជាសាធារណៈជាបន្តបន្ទាប់។ តួយ៉ាងព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ តារាចម្រៀងក្នុងទ្រនំហង្សមាស នាង ដាវីន និងជាអតីតTop4 ក៏បានបង្ហាញមុខគូស្នេហ៍ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI5BgFn6zqpK3hoGmbzvJXgjg-tsqWiCw-ojEx8yhkODEtXPcK8D2-VYyNsn_Z58gEral-5n7Zpk1t7vaRyGc0nznRgDS2KlxDdnY0__gUmilu3YSKcTKU6RztW84YGLAQ4NkUi7UVVNm2J-TY7EhfDsSywEm2d8DAcRkxutGwARMcXhsMJg8lh5xqMvk/s2048/355693632_1323907461874355_6159353919589401608_n.jpg

ដាវីន បានសរសេរនៅលើបណ្តាញសង្គមថា «អរគុណដែលព្រមទទួលយកអ្វីដែលជាខ្ញុំ
មិនថាមានរឿងអ្វីក៏ព្រមទៅជាមួយគ្នា មិនបោះបង់គ្នា ពេលវេលាដែលយើងទាំងពីរទន្ទឹងរង់ចាំជាយូរណាស់មកហើយអូន អូនបានបំពេញក្តីស្រមៃបងច្រើនណាស់ ឥឡូវបងគិតថាគួរតែបំពេញនៅក្តីស្រមៃឱ្យអូនវិញម្តងហើយ។ អរគុណដែលអូនតែងតែយល់ពីបង យល់ពីការងាររបស់បង អូនតែងតែលើកទឹកចិត្តបង ទ្រាំពិបាកជាមួយបង អូនព្រមដើរផ្លូវជាមួយបងទាំងដែលដឹងថាបងគ្មានអ្វីទាំងអស់ តើអូនចាំបានទេបងធ្លាប់សួរអូនថា … បងក្រណាស់ ហើយបងមិនទាន់មានការងារអ្វីច្បាស់នោះទេ បងមានបន្ទុកជាមួយគ្រួសារ បងគ្មានអ្វីហ៊ឺហាដូចគេឡើយ «គាត់ថាអ្វីក៏អូនទទួលយកបានដែរឱ្យតែជាបង» រាល់ពេលដែលខ្ញុំជួបបញ្ហា គាត់តែងតែលើកទឹកចិត្តខ្ញុំ ហើយគាត់ប្រាប់ខ្ញុំថាទ្រាំបន្តិចទៅបង បងជាមនុស្សពូកែតិចទៀតបងធ្វើបានហើយ អូនលើកទឹកបងបែបនេះរហូត តាំងពីបងនៅចំណុចសូន្យ រហូតបានមកដល់ចំនុចមួយដែលល្អប្រសើរ ហើយអូនបានធ្វើឱ្យបងបានចាកចេញពីក្តីស្រមៃដ៏ធំរបស់បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCNqf7XFZu9javeYLjy1EW36hUy9RlE2HAqmsDUGFdId1R70-b8BFIJSDyT65YuFjQChcMWi8f6CSGC_gFC4bY3MroYxknv60s7Vxd6lLPwOVao2sgafq4t0KV1ojZMhyiXZojSLwNmrV3vybNjJCHXIdDHfb0WZYmhFRJ4Hd89lXPpbWsAX98yWTr9q8/s2048/354049849_588222656789208_3937183190542695617_n.jpg

ម្ចាស់បទ «ឆាតមិនតប» រូបនេះបន្តទៀតថា «ការខំប្រឹងប្រែងដើម្បីជួយប្អូនៗនិងគ្រួសារ ជីវិតកូនដែលកំព្រាឪពុកទាំង២នាក់ ពួកខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចការនឿយហត់ព្រោះតែចង់ឱ្យខ្លួនមានជីវភាពធូរធា លើកទឹកចិត្តឱ្យគ្នាម្នាក់ម្តងៗ ពេលដែលហត់ខ្លាំងពួកខ្ញុំតែងសួរគ្នាថា «ហត់អត់ធ្វើការថ្ងៃនេះ»ហើយញញឹមដាក់គ្នាបន្តដំណើរទៅមុខទៀត។ យើងតស៊ូលំបាកស្ទើរតែគ្រប់បញ្ហាមាន ផ្អែម ល្វីង ជូ ចត់ ពេលខ្លះយ៉ាងឈ្លោះគ្នាខ្លាំង តែយើងមិនដែលគិតថាបោះបង់ចោលគ្នាទេ ហើយក៏និយាយសុំទោសរៀងខ្លួន។ រយៈពេល២ឆ្នាំនេះអូនបានបង្ហាញឱ្យបងឃើញថាអូនពិតជាមនុស្សស្រីដែលល្អណាស់សម្រាប់បង អរគុណរឿងល្អៗដែលយើងបានបំពេញឱ្យគ្នាកន្លងមក អរគុណណាអូន លីម សុឆយី បងស្រឡាញ់អូនខ្លាំងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibNDcuXYZE0cpVgQDBTYAe9GIJ3WetnuYtjugYnYMDHTGKlyVVxidKOquMq7yqcBsc8DllcarBMa2nDRE2halEuz2r24Yqh4d_V3mNoXx7mCUs1FOgU9eVT7gDuDLXS7vwsfCnseY4kbl6cQS7KrIMgpLLZe8v3CpTQaGw7aSJek_9xTolcWN0EmHgvUU/s2048/361326937_1478562016290136_1899466168896038175_n.jpg

បន្ទាប់ពី នាង ដាវីន បង្ហាញមុខគូស្នេហ៍និងទម្លាយអារម្មណ៍យ៉ាងចាក់ដោតនោះអ្នកគាំទ្រក៏ចូលរួមអមអរសាទរសេចក្តីស្នេហារបស់ពួកគេផងដែរ ខណៈអ្នកគាំទ្រជានារីៗមួយចំនួនក៏បង្ហាញការខូចចិត្តដូចគ្នាតែក៏គោរពតាមការសម្រេចចិត្តរបស់និមិត្តរូបរបស់គេ៕